សូមពាក់មួកសុវត្ថិភាពជានិច្ច ពេលបើកបរម៉ូតូ! ស្លាប់៥នាក់ និងរបួស៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៦ ខែមករាម្សិលមិញ
17-01-2026 07:23
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួស៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុភាគច្រើនដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹង, ល្បឿន, មិនគោរពសិទិ្ធ និងប្រជែង៕




