សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក យាងអុចទៀនធូបបួងសួងសូមសេចក្តីសុខ នៅប្រាសាទបន្ទាយឆ្មារ សូមសុខសន្តិភាពសម្រាប់កម្ពុជា និងឧទ្ទិសកុសលដល់កងទ័ពពលី
17-01-2026 09:26
(បន្ទាយមានជ័យ)៖ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តច័ន្ទបុរីវង្ស នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ ជាមួយគណៈសង្ឃនាយក និងសប្បុរសជននាៗ បានយាង និមន្ត និងអញ្ជើញអុចធូបទៀន បួងសួងសុំសេចក្តីសុខ ក្នុងបរិវេណប្រាសាទបន្ទាយឆ្មារ ក្នុងខេត្តបន្ទាយមានជ័យ សូមសុខសន្តិភាពជូនប្រទេសកម្ពុជា ពិសេសឧទ្ទិសកុសលដល់កងទ័ពពលី ក្នុងបុព្វហេតុការពារជាតិ៕






















































