* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្មវិធីប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរា ឱ្យក្លាយជា «បេះដូងរាជធានី» ឈានដល់វគ្គជម្រុះចុងក្រោយ

17-01-2026 11:35

(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងស្នាដៃរចនារង្វង់មូលទីក្រុងកោះនរា ទីក្រុងកោះពេជ្រ និងរូបសំណាកតំណាងទីក្រុងកោះនរា ដើម្បីប្រែក្លាយទីតាំងកោះនរា ឱ្យក្លាយជា «បេះដូងរាជធានី» បានឈានដល់វគ្គជម្រុះចុងក្រោយហើយ ខណៈការប្រកួតវគ្គជម្រុះនេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅអគារ GIA កោះពេជ្រ។

ពិធីនេះ ត្រូវបានដឹកនាំសម្របសម្រួលលើការធ្វើបទបង្ហាញគម្រោងសិក្សារបស់បេក្ខជនជាប់វគ្គជម្រុះ ១០ក្រុមចុងក្រោយ ដោយលោកស្រី សេរី សូរិយា អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមកាងាររៀបចំការប្រកួតប្រជែងនេះ ដើម្បីជ្រើសរើសជ័យលាភីលេខ១ ដល់លេខ៥ ក្នុងកម្មវិធីចែកពានរង្វាន់ នាពេលខាងមុខនេះ។

សម្រាប់ការវាយតម្លៃនៃការប្រកួតប្រជែងស្នាដៃបេក្ខជន គឺស្ថិតក្រោមការពិនិត្យវាយតម្លៃដាក់ពិន្ទុ និងផ្តល់មតិយោបល់ណែនាំពីគណៈកម្មការ និងគណៈកម្មការកិត្តិយសចំនួន ៩រូប ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងាររៀបចំការប្រកួតប្រជែងអន្តរស្ថាប័នទាំងក្នុងក្របខណ្ឌរដ្ឋ និងឯកជន តំណាងក្រុមហ៊ុន OCIC និងក្រុមការងារដៃគូសហការ។

កញ្ញា អ៊ីឈិញ តំណាងក្រុមទី៧៤ មានសមាជិក៤នាក់ និងបានសិក្សាគម្រោងមានឈ្មោះថា «នរាចតុរាជ្យ» ដោយសិក្សាពីគម្រោង រូបសំណាកសួនច្បារកោះនរា សួនច្បារកោះពេជ្រ ស្ពានថ្មើរជើង ស្ពានអាកាសកោះពេជ្រ និង Zip line ផងដែរ។ អ៊ីឈិញ បន្តថា ការសិក្សាគម្រោងរបស់ខ្លួនសុទ្ធតែបានបង្កប់គំនិតច្នៃប្រឌិតពីតំបន់មួយទៅតំបន់មួយ។

តំណាងក្រុមទី៧៤ រូបនេះ បន្ថែមថា បន្ទាប់ពីបានធ្វើបទបង្ហាញរួចហើយ ក្រុមរបស់ខ្លួនមានសង្ឃឹម ៥០ភាគរយ ដោយមិនគិតថា ក្រុមរបស់ខ្លួនពូកែជាងគេនោះទេ។ អ៊ីឈិញ បន្តថា ការចូលរួមកម្មវិធីប្រកួតនេះ បានធ្វើឱ្យក្រុមខ្លួនទទួលបានចំណេះដឹងជាច្រើន ដែលនៅសាលាមិនបានបង្រៀន ជាពិសេសទទួលបានចំណេះដឹងពីគណៈកម្មការក្នុងការផ្ដល់មតិយោបល់ និងគំនិតល្អៗ ដែលជួយឱ្យក្រុមអាចអភិវឌ្ឍសមត្ថភាពពីមួយដំណាក់កាលទៅមួយដំណាក់កាល។

ដោយឡែក លោក ជីង ជេនសាន់ តំណាងក្រុមទី៣៨ វិញ និយាយថា ក្រុមរបស់ខ្លួនបានចូលរួមក្នុងគម្រោងសិក្សារចនាឧទ្យានកោះនរា «បេះដូងរាជធានី» ដោយគម្រោងរបស់ខ្លួនមានឈ្មោះថា «សរសៃទន្លេ»។ លោក ជីង ជេនសាន់ បន្តថា លក្ខណៈពិសេសរបស់គម្រោងនេះ គឺរចនាគោលគំនិតពីរលករបស់ទឹកទន្លេ ដែលបង្ហាញពីគំនិតច្នៃប្រឌិតថ្មី និងទាក់ទាញ។

តំណាងក្រុមទី៣៨ រូបនេះ បន្ថែមថា បន្ទាប់ពីបានធ្វើបទបង្ហាញរួច ក្រុមរបស់ខ្លួនមានសង្ឃឹមខ្ពស់ ហើយថា កម្មវិធីនេះ ពិតជាធ្វើឱ្យរូបគេ និងក្រុមទទួលបានចំណេះដឹងជាច្រើន តាមរយៈការវាយតម្លៃពីគណៈកម្មការ ដែលកាន់តែធ្វើឱ្យក្រុមរបស់ខ្លួនអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរ។

ជាមួយគ្នានេះ លោក ហង្ស សុតសំភារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស) និងជាគណៈគម្មការដាក់ពិន្ទុ បានមានប្រសាសន៍ថា ក្រុមបេក្ខជនដែលបានឈានមកដល់វគ្គជម្រុះនេះ សុទ្ធតែបានបង្ហាញពីទស្សនៈជឿនលឿន ក្នុងនាមជាស្ថាបត្យករវ័យក្មេង ដោយពួកគេមានការគិតគូរច្រើនទៅលើទីតាំងទាំងនៅកោះពេជ្រ និងនៅកោះនរា ក៏ដូចជាការដោះស្រាយបញ្ហាសង្គម បញ្ហាកកស្ទះចរាចរណ៍ ក៏ដូចជាបញ្ហាសុខមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។

លោក បានបញ្ជាក់បន្ថែមថា កម្មវិធីប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរា «បេះដូងរាជធានី» មិនមែនជាការប្រកួតប្រជែងដើម្បីឈ្នះចាញ់នោះទេ ក៏ប៉ុន្តែជាវគ្គរៀនសូត្រជាក់ស្ដែង ក្នុងកម្រិតដែលមានគណៈកម្មការ មានមេប្រយោគផ្ដល់មតិយោបល់ ដែលខុសពីការរៀនសូត្រក្នុងសាលា។

សូមជម្រាបជូនថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រុមហ៊ុន OCIC មានក្ខុវិស័យប្រែក្លាយទីតាំងកោះនរា ឱ្យក្លាយជា «បេះដូងរាជធានី» តាមរយៈការរៀបចំគម្រោងប្រកួតប្រជែងស្នាដៃរចនារង្វង់មូលទីក្រុងកោះនរា ទីក្រុងកោះពេជ្រ និងរូបសំណាកតំណាងទីក្រុងកោះនរា ដើម្បីរួមចំណែកដល់ការលើកកម្ពស់សុខភាពសាធារណៈ ទេសភាព សោភណភាពទីក្រុង និងផ្ដល់និមិត្តរូបថ្មីមួយបន្ថែមទៀតនៃការអភិវឌ្ឍរាជធានីភ្នំពេញ៕