ឧកញ៉ា តែ តាំងប៉ ដឹកនាំប្រតិភូសមាជិកក្រុមប្រឹក្សាភិបាល ចូលរួមកម្មវិធីភ្ជាប់ទំនាក់ទំនង ពាណិជ្ជកម្ម វៀតណាម-កម្ពុជា

17-01-2026 13:13

(ហូជីមិញ)៖ ថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្តេចតេជោ និង FASMEC បានដឹកនាំប្រតិភូសមាជិកក្រុមប្រឹក្សាភិបាល ចូលរួមកម្មវិធីភ្ជាប់ទំនាក់ទំនង ពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដែលរៀបចំដោយសមាគមពាណិជ្ជកម្ម សាយហ្គនប៉ែកខាងលិច (WESBA) នៅទីក្រុងហូជីមិញ ដើម្បីផ្សារភ្ជាប់ពាណិជ្ជកម្មរវាងប្រទេស វៀតណាម និងកម្ពុជា។

សមាសភាពចូលរួម៖

*លោក Le Huu Nghia ប្រធានសមាគមពាណិជ្ជកម្មក្រុងសាយហ្គនប៉ែកខាងលិច
*លោក Hor Dareth អនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំនៅ ប្រទេសវៀតណាម
*លោក Bun Sambath អនុប្រធានសហគ្រិនវ័យក្មេងកម្ពុជា
*ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហៅកាត់ថា FASMEC និងសមាជិក សមាជិកា ក្រុមប្រឹក្សាភិបាលដែលជាម្ចាស់សហគ្រាសចំនួន ៣៤សហគ្រាសមកចូលរួមកម្មវិធី ភ្ជាប់ទំនាក់ទំនង ពាណិជ្ជកម្ម វៀតណាម-កម្ពុជា និងភាគីផ្សេងដែលមានអ្នកចូលរួមប្រមាណ ៣៥០នាក់ ក្នុងនោះមានរួមមានប្រទេស វៀតណាម កម្ពុជា ឡាវ ឥណ្ឌូនេស៊ី និងសៀម ។

កម្មវិធីនេះរៀបចំដោយសមាគមពាណិជ្ជកម្ម សាយហ្គនប៉ែកខាងលិច នៅទីក្រុងហូជីមិញ ដើម្បីផ្សាភ្ជាប់ពាណិជ្ជកម្ម
ប្រទេសកម្ពុជាបានសម្លឹងមើលឃើញថាប្រទេសវៀតណាមមានសក្កដានុពល ជាដៃគូរយុទ្ធសាស្ត្រ បន្ទាប់ពីប្រទេសកម្ពុជាមានបញ្ហាព្រំដែនជាមួយប្រទេសសៀម
ប្រទេសកម្ពុជាមានផែនការជំរុញពាណិជ្ជកម្មជាមួយប្រទេសវៀតណាមឲ្យបានចំនួន ២ មុឺនពាន់លានដុល្លារអាមរិក ក្នុងឆ្នាំ ២០២៦ នេះ។

ឧកញ៉ា តែ តាំងប៉ បានមានមតិស្វាគមន៍ និងជំរុញពាណិជ្ជកម្ម-កម្ពុជាវៀតណាម និងលើកទឹកចិត្តឲ្យអ្នកវិនិយោគវៀតណាមមកវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនៅភូមិភាគឦសាន។⁩