ក្រសួងយុត្តិធម៌ បង្ហាញលទ្ធផលប្រចាំឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

17-01-2026 13:37

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញពីលទ្ធផលប្រចាំឆ្នាំ២០២៥ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនរឿងក្តី នៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ គិតចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ គឺមានរយៈពេល២ឆ្នាំ ដែលក្រសួងយុត្តិធម៌បាន អនុវត្តយុទ្ធនាការចំនួន ២ ព្រមពេលជាមួយគ្នា នៅក្នុងក្របខ័ណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលក្នុងនោះរួមមានទី១៖ យុទ្ធនាការ ជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងទី២៖ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយ ភាពមិនប្រក្រតីនៅតាមតុលាការ។

កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តយុទ្ធនាការទាំង២ ប្រចាំឆ្នាំ២០២៥ ដោយមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ នៅទូទាំងប្រទេស៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន៖