* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មូលនិធិ Yayasan Taqwa នៃប្រទេសម៉ាឡេស៊ី សន្យាបន្តគាំទ្រវិស័យអប់រំ និងមនុស្សធម៌ដល់កម្ពុជា

17-01-2026 14:04

(ម៉ាឡេស៊ី)៖ lokបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Dato' Mohamad Zaki S. Ahmad ប្រធានមូលនិធិ Yayasan Taqwa ដោយមានការចូលរួមពី Tuan Haji Abdullah Zuhdee bin Ab. Halim នាយកប្រតិបត្តិ Yayasan Taqwa ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ ជំនួយមនុស្សធម៌ និងសង្គមកិច្ច។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងពីវឌ្ឍនភាពរបស់កម្ពុជា និងការអភិវឌ្ឍក្នុងសហគមន៍ឥស្លាម ព្រមទាំងគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជា។

លោកបានបន្តថា នៅឆ្នាំ២០១៥ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដល់ក្របខណ្ឌគ្រូបង្រៀនខ្មែរឥស្លាមចំនួន១៥០០នាក់ និងគ្រូជាប់កិច្ចសន្យាចំនួន១៧៨ នាក់ នៃក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបានប្រាក់បៀវត្ស និងផលប្រយោជន៍ដូចគ្រូទូទៅ ប៉ុន្តែបច្ចុប្បន្ននៅមានគ្រូស្ម័គ្រចិត្តជាង ១ពាន់នាក់ទៀត ដែលកំពុងបង្រៀនទៅតាមសហគមន៍ ដែលពួកគាត់រស់នៅ ហើយពួកគាត់ទទួលបានប្រាក់ឧបត្ថម្ភពីអាណាព្យាបាលសិស្ស តិចតួចប៉ុណ្ណោះ។

ក្នុងន័យនេះ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានស្នើមូលនិធិសប្បុរសធម៌ Yayasan Taqwa ជួយគាំទ្រដល់គ្រូបង្រៀនខ្មែរឥស្លាមស្ម័គ្រចិត្តខាងលើ ដើម្បីលើកកម្ពស់វិស័យអប់រំឥស្លាម ក្នុងសហគមន៍ និងជួយគាំទ្រផ្នែកមនុស្សធម៌ សម្រាប់សហគមន៍ឥស្លាមកម្ពុជា។

ជាការឆ្លើយតប លោកប្រធានមូលនិធិ Yayasan Taqwa បានសម្តែងនូវការអបអរសាទរចំពោះវឌ្ឍនភាពរបស់កម្ពុជា និងបានបញ្ជាក់ជំហរបន្តគាំទ្រលើវិស័យមនុស្សធម៌ និងអប់រំ ក៏ដូចជាសន្យា នឹងធ្វើពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយភាគីកម្ពុជា ដើម្បីជំរុញការងារឲ្យមានប្រសិទ្ធភាព នាពេលខាងមុខ។

សូមជម្រាបថា មូលនិធិសប្បុរសធម៌ Yayasan Taqwa គឺជាស្ថាប័នស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមប្រឹក្សាសាសនាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេស៉ី (MAIWP) ដែលផ្តោតសំខាន់លើការផ្សព្វផ្សាយសាសនា សុខុមាលភាព និងការអប់រំ មានស្នាក់ការកណ្តាល ស្ថិតនៅក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៉ី៕