* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ដល់ថ្ងៃកំណត់បញ្ឈប់ការលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវនៅតំបន់ជុំវិញផ្សារដើមគ! អ្នកនាំពាក្យសាលារាជធានីភ្នំពេញ អំពាវនាវអាជីវករទៅលក់នៅផ្សារដើមគរថ្មី ចាប់ពីថ្ងៃស្អែកនេះតទៅ

17-01-2026 16:19

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ គឺជាថ្ងៃចុងក្រោយហើយ​ ដែលជាការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបញ្ឈប់ការលក់ដូរនៅតាមចិញ្ចើមផ្លូវ​ និងទ្រូងផ្លូវ​ នៅតំបន់ជុំវិញផ្សារដើមគ ហើយតម្រូវឲ្យអាជីវករទាំងអស់​ទៅ​លក់ដូរ​នៅ​ផ្សារ​ដើម​គ​ថ្មី​វិញ​ ចាប់ពីថ្ងៃទី១៨ ខែមករា ​ស្អែកនេះ​តទៅ។

អ្នក​នាំពាក្យ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ចាប់​ពី​ថ្ងៃទី១៨​ ខែមករា​ ឆ្នាំ​២០២៦ស្អែក​នេះ​តទៅ​ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសម្អាតអនាម័យ នៅតាមមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត​ ផ្លូវ២៣០​ និងតំបន់ជុំវិញពាក់ព័ន្ធ​ ជា​ពិសេស​គឺ​​រៀបចំជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធឲ្យល្អ​ប្រសើរ​ឡើង​វិញ ដែលអាចនឹងបង្កការកកស្ទះចរាចរណ៍នៅ​តំបន់​ជុំវិញ​នោះ។

ក្នុងន័យនេះ សូមប្រជាពលរដ្ឋចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ និង​យោគយល់​អធ្យាស្រ័យ​ ដោយក្តីអនុគ្រោះបំផុត៕