* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* ថៃ បង្ហាញការព្រួយបារម្ភខ្លាចកម្ពុជាលើកយកបញ្ហាព្រំដែន មកជជែកនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី
* Fresh Exclusive: កូរ៉េខាងជើងអភិវឌ្ឍ តូពីដូល្បឿនលឿន ត្រៀមដាក់ប្រើនៅឆ្នាំ២០២៧៖ តើអាវុធក្រោមទឹកថ្មីនេះ អាចកំញើញកងនាវាផ្ទុកយន្តហោះអាមេរិកបានដែរឬទេ?
* កូរ៉េខាងជើង រិះគន់ប្រមុខ UN ថាកាន់ជើងកូរ៉េខាងត្បូង ជុំវិញភាពតានតឹងថ្មីនៅព្រំដែន
* ព័ត៌មានលម្អិតអំពីសោនាដកម្ម គ្រោះថ្នាក់ចរាចរណ៍រថយន្ដដឹកសិស្សប៊ែលធីធ្លាក់ទឹកស្រះ នៅស្រុកខ្សាច់កណ្ដាល បណ្ដាលឲ្យស្លាប់៥នាក់ និងរងរបួសធ្ងន់ស្រាល២១នាក់, អ្នកបើករថយន្ដត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ
* ទូតកម្ពុជាប្រចាំជប៉ុន៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈខួប ៧៣ឆ្នាំនៃទិវាឯករាជ្យជាតិ ជាមោទនភាព និងជាប្រភពនៃការបំផុសទឹកចិត្តជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំកូនប្រុសទៅមើលកន្លែងកើតកាលពី ៤៩ឆ្នាំមុន នៅខេត្តត្បូងឃ្មុំ
* តើ Alice Huang ជានរណា? លាតត្រដាងប្រវត្តិនារីអាថ៌កំបាំងដែលធ្វើឱ្យរង្គើកៅអី CEO ក្រុមហ៊ុន Nvidia
* ប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame និងជំទាវទី១ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១២-១៣ វិច្ឆិកា មុនចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកជំនាញអំពាវនាវឲ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ផ្លាស្ទីក និងឈប់បរិភោគត្រីជិតផុតពូជ

17-01-2026 16:25

(សៀមរាប)៖ លោក អុល វណ្ណដា នាយកគ្រប់គ្រង Angkor Wildlife and Aquarium នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទីក និងឈប់បរិភោគត្រីដែលកំពុងជិតផុតពូជ ដើម្បីការពារបរិស្ថានទឹក និងជីវចម្រុះសត្វទឹកនៅកម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកបានបញ្ជាក់ថា បច្ចុប្បន្ន Angkor Wildlife and Aquarium ផ្ដោតសំខាន់លើការអភិរក្សសត្វទឹក ជាពិសេសត្រីីគល់រាំង ដែលត្រូវបានដាក់ជាត្រីតំណាងជាតិ តាំងពីឆ្នាំ២០០៥ ហើយនៅតាមប្រាសាទអង្គរ ក៏មានចម្លាក់រូបត្រីប្រភេទនេះជាច្រើនផងដែរ។

ជាមួយគ្នានេះ Aquarium បានអនុវត្តកម្មវិធីកាត់បន្ថយផ្លាស្ទីក និងប្រមូលសម្រាម នៅតំបន់ភូមិកំពង់ភ្លុក និងកំពង់ឃ្លាំង ដោយអប់រំពលរដ្ឋឲ្យយល់ដឹងអំពីការថែរក្សាបរិស្ថាន និងការចិញ្ចឹមត្រី តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ លោកបានបន្ដថា បរិស្ថានស្អាត នឹងជួយទាក់ទាញភ្ញៀវទេសចរ និងបង្កើនចំណូលសហគមន៍ ខណៈបរិស្ថានបំពុល នឹងប៉ះពាល់ដល់សត្វត្រី និងសុខភាពអ្នកបរិភោគ។

លោកនាយកគ្រប់គ្រង Angkor Wildlife and Aquarium បានបញ្ជាក់ថា គោលដៅសំខាន់របស់ Angkor Wildlife and Aquarium គឺ «សង្គ្រោះ បង្កាត់ពូជ និងប្រលែង» សត្វទឹកទៅកាន់ធម្មជាតិវិញ ហើយកំពុងអនុវត្តគោលការណ៍ «plastic is last option» ដោយប្រើផ្លាស្ទីកតែនៅពេលចាំបាច់ប៉ុណ្ណោះ។

ក្រៅពីជាគោលដៅទេសចរណ៍កម្សាន្ត Angkor Wildlife and Aquarium ក៏ជាមជ្ឈមណ្ឌលអប់រំអំពី ការអភិរក្ស ដោយលើកទឹកចិត្តឲ្យមនុស្សពេញវ័យឈប់បរិភោគត្រីដែលហាមឃាត់ ឬកំពុងជិតផុតពូជ និងអំពាវនាវឲ្យកុមារៗ មកទស្សនា សិក្សាស្វែងយល់អំពីសារៈសំខាន់ នៃការថែរក្សាបរិស្ថានទឹក ដើម្បីរក្សាជីវចម្រុះសម្រាប់ជំនាន់ក្រោយ៕