* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមាគមទេសចរណ៍ខេត្តសៀមរាប នៅតែចាត់ទុកថា វប្បធម៌ និងអត្តសញ្ញាណ ជាគន្លឹះទាក់ទាញភ្ញៀវទេសចរមកសៀមរាប

17-01-2026 17:44

(សៀមរាប)៖ លោក ឌុច សារ៉េត អនុប្រធានសមាគមទេសចរណ៍ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ បានលើកឡើងថា តម្លៃស្នូលដ៏សំខាន់របស់កម្ពុជា គឺវប្បធម៌ និងអរិយធម៌ ដែលមានប្រវត្តិសាស្ត្រយូរលង់ រួមមាន ម្ហូបអាហារ ប្រពៃណី សម្លៀកបំពាក់ និងរបៀបរស់នៅ ដែលជាធាតុសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន, អនុប្រធានសមាគមទេសចរណ៍ខេត្តសៀមរាប បញ្ជាក់ថា ភ្ញៀវទេសចរមិនមែនមកកម្សាន្តត្រឹមតែទីតាំង ឬទេសភាពប៉ុណ្ណោះទេ ប៉ុន្តែចង់ស្វែងយល់អំពីជីវិត និងវប្បធម៌របស់មនុស្សក្នុងមូលដ្ឋាន ចាប់ពីប្រវត្តិសាស្ត្រអតីតកាល រហូតដល់អត្តសញ្ញាណបច្ចុប្បន្នថា តំបន់នីមួយៗ មានរឿងរ៉ាវ និងលក្ខណៈពិសេសអ្វីខ្លះ។

លោក ឌុច សារ៉េត បន្តថា នៅតំបន់ប្រាសាទអង្គរវត្ត បច្ចុប្បន្នមានការលើកកម្ពស់ការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី និងសម្លៀកបំពាក់តាមបែបតំបន់ ដើម្បីផ្សាភ្ជាប់ភ្ញៀវទេសចរជាមួយវប្បធម៌ និងអនុស្សាវរីយ៍នៃទីកន្លែង។ ការផ្តល់បទពិសោធន៍បែបនេះ ធ្វើឲ្យភ្ញៀវមានអារម្មណ៍ថា ការធ្វើដំណើរមកទស្សនាមិនត្រឹមតែបានឃើញប្រាសាទទេ ប៉ុន្តែបានយកអនុស្សាវរីយ៍វប្បធម៌ត្រឡប់ទៅជាមួយ តាមរយៈរូបភាព និងបទពិសោធន៍ផងដែរ។

ក្នុងន័យនេះ លោក ឌុច សារ៉េត បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអ្នកប្រតិបត្តិការណ៍ទេសចរណ៍ នៅតាមតំបន់ទេសចរណ៍នានា ចូលរួមស្វែងរក និងលើកស្ទួយអត្តសញ្ញាណវប្បធម៌របស់ខ្លួន ដើម្បីបង្កើនភាពទាក់ទាញ និងបង្កើតបទពិសោធន៍ដ៏មានន័យសម្រាប់ភ្ញៀវទេសចរ ជួយឲ្យវិស័យទេសចរណ៍សៀមរាប និងកម្ពុជាមានការរីកចម្រើនប្រកបដោយចីរភាព៕