* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា នឹងផ្ញើកំណត់ទូតទៅថៃ តវ៉ាចំពោះសកម្មភាពយោធាថៃ ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង, ការវិលត្រឡប់ទៅលំនៅឋានរបស់ពលរដ្ឋ និងដំណើរការខណ្ឌសីមាព្រំដែន

17-01-2026 20:17

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គ្រោងផ្ញើកំណត់ទូតទៅថៃ តវ៉ាចំពោះសកម្មភាពយោធាថៃ ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង, ការវិលត្រឡប់ទៅលំនៅឋានរបស់ពលរដ្ឋ និងដំណើរការខណ្ឌសីមាព្រំដែន។

កំណត់ទូតតវ៉ាជាផ្លូវការនេះ ធ្វើឡើង បន្ទាប់ពីយោធាថៃ បានដាក់របងលួសបន្លាឡើងវិញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយព័ទ្ធយកផ្ទះ និងហាងទំនិញរបស់ជនជាតិចិន នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ ដែលជាតំបន់ត្រូវបានកងទ័ពថៃចូលកាន់កាប់ដោយខុសច្បាប់។ កាលពីពេលថ្មីៗនេះមានជនជាតិចិន ដែលធ្លាប់ប្រកបអាជីវកម្មនៅក្នុងតំបន់នេះ បានដករបងលួសបន្លាចេញពីមុខហាងរបស់ពួកគេ។

សកម្មភាពបំពានរបស់កងកម្លាំងយោធាថៃនេះ គឺផ្ទុយនឹងចំណុច I-4 នៃសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សេចក្តីថ្លែងការណ៍រួមនោះ បានបញ្ជាក់ថា «ភាគីទាំងពីរ ឯកភាពអនុញ្ញាតឱ្យជនស៊ីវិលដែលរស់នៅក្នុងតំបន់ព្រំដែន ដែលរងផលប៉ះពាល់ អាចវិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់របស់ខ្លួន»។

រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ក្នុងបរិបទនៃសកម្មភាពបន្តបំពានរបស់កងកម្លាំងយោធាថៃ ដែលអាចផ្លាស់ប្តូរបរិយាកាសសន្តិសុខនៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល បង្កើនការគ្រប់គ្រងយោធាលើតំបន់ដែលត្រូវបានកាន់កាប់ ឬបង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង។

មន្ត្រីក្រសួងការបរទេស បានបញ្ជាក់ថា ស្ថានការណ៍នេះ អាចប៉ះពាល់មិនត្រឹមតែដល់ការវិលត្រឡប់ទៅលំនៅឋាន និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ ដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរប៉ុណ្ណោះទេ ប៉ុន្តែក៏អាចប៉ះពាល់ដល់ដំណើរការកំណត់ខណ្ឌសីមាព្រំដែនផងដែរ។

គួររំលឹកថា សេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាក្របខ័ណ្ឌទូទៅ សម្រាប់កាត់បន្ថយភាពតានតឹង ការការពារពលរដ្ឋ និងការស្តារជីវភាពរស់នៅរបស់ជនស៊ីវិល នៅតំបន់ព្រំដែនដែលរងផលប៉ះពាល់ ឲ្យវិលត្រឡប់ទៅសភាពធម្មតាឡើងវិញដោយបន្តិចម្តងៗ។

ដូច្នេះ បទបញ្ញត្តិទាំងអស់ នៃសេចក្តីថ្លែងការណ៍នេះ ត្រូវតែអនុវត្តក្នុងលក្ខណៈគាំទ្រគ្នាទៅវិញទៅមក។ ជាក់ស្តែង សេចក្តីថ្លែងការណ៍នេះ មិនមានបំណងប្រើប្រាស់ ដើម្បីបង្ហាញភាពត្រឹមត្រូវ ឬរក្សាវត្តមានយោធា នៅក្នុងតំបន់ដែលមានជនស៊ីវិលរស់នៅនោះទេ ហើយក៏មិនមានបំណងធ្វើឲ្យស្ថានភាព ដែលកើតចេញពីការគំរាមកំហែង ឬការប្រើកម្លាំង ក្លាយជារឹងមាំជាប់លាប់ផងដែរ។

កម្ពុជា បានអំពាវនាវឲ្យថៃ អនុវត្តឲ្យបានពេញលេញ និងដោយសុចរិត នូវបទបញ្ញត្តិទាំងអស់ នៃសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេស GBC លើកទី៣ ព្រមទាំងកិច្ចព្រមព្រៀង និងស្មារតីនៃកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗទៀតដែលមានគោលបំណងកាត់បន្ថយភាពតានតឹង ស្តារសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន។

កម្ពុជាបានបន្តបញ្ជាក់ឡើងវិញ ជាញឹកញាប់ អំពីការប្តេជ្ញាចិត្តដ៏ម៉ឹងម៉ាត់របស់ខ្លួន ក្នុងការដោះស្រាយបញ្ហាព្រំដែន និងខណ្ឌសីមាព្រំដែនជាមួយប្រទេសថៃ តាមមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីនានា៕