អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឌី សានឿន ម្តាយបង្កើតរបស់បណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច ទទួលមរណភាព ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ

18-01-2026 04:16

(ភ្នំពេញ)៖ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឌី សានឿន ដែលត្រូវជាម្តាយបង្កើតជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ របស់បណ្ឌិតសភាចារ្យ
ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាព នៅថ្ងៃសៅរ៍ ១៤ រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស
២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ២១:០០នាទី ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។

ពិធីបុណ្យសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឌី សាខឿន ប្រារព្ធធ្វើឡើងនៅវត្តបទុមវតីរាជវរារាម (ហៅវត្តបទុម) រាជធានីភ្នំពេញ។

ដំណឹងនេះចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងញាតិមិត្តជិតឆ្ងាយ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងមេត្តាអញ្ជើញចូលរួមក្នុងពិធីបុណ្យសពខាងលើតាមការគួរ៕

លេខទូរសព្ទទំនាក់ទំនង៖
- លោក ទឹង ឧត្តម 012 463 399
- លោក ស៊ុន លី 078 998 881