នាវាទេសចរណ៍ ZHAO SHANG YI DUN ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ៣០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីទស្សនាកម្ពុជា រយៈពេល១ថ្ងៃ
18-01-2026 11:56
(ព្រះសីហនុ)៖ នាវាទេសចរណ៍ឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ CHINA បានដឹកភ្ញៀវទេសចរជិត៣០០នាក់ រួមជាមួយនាវិកចំនួន ៣៣០នាក់ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលដៅមកទស្សនាប្រទេសកម្ពុជា រយៈពេល១ថ្ងៃបន្ទាប់ពីចេញដំណើរមកពីវៀតណាម និងបន្តទៅប្រទេសថៃ។
នាវាទេសចរណ៍ឈ្មោះ ZHAO SHANG YI DUN សញ្ជាតិ CHINA មានប្រវែងបណ្តោយ ២៨៨.៣០ម៉ែត្រ, ប្រវែងទទឹង ២៨.៨០ម៉ែត្រ, ជម្រៅទឹក ៦.៦៥ម៉ែត្រ។ នាវាទេសចរណ៍នេះផ្ទុកភ្ញៀវទេសចរចំនួន ២៦៦នាក់ ស្រី ១៤២នាក់, មាន ១៨សញ្ជាតិ និងនាវិកចំនួន ៣៣០នាក់/ស្រី ៩៥នាក់, មាន ០១សញ្ជាតិ ចំនួនភ្ញៀវដែលមានច្រើនជាងគេជប៉ុន ១៧៤នាក់។
បន្ទាប់ពីទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃពេញ នាវានេះនឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង១៧៖០០នាទីនៅថ្ងៃដដែល៕













