ក្រសួងទេសចរណ៍ រៀបចំវគ្គបណ្តុះបណ្តាលជំនាញឆុងកាហ្វេ ដោយឥតគិតថ្លៃ (លើកម្រិតដំបូង)

18-01-2026 12:23

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឆុងកាហ្វេ B-HUB (B-HUB Barista Training Center) នឹងរៀបចំបើកវគ្គ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍លើជំនាញឆុងកាហ្វេ (កម្រិតដំបូង) ដោយក្នុង១វគ្គមានរយៈពេល ២ថ្ងៃ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឆុងកាហ្វេ B-HUB ផ្ទះលេខ ៥៨៧ ផ្លូវលេខ ៧០ ជិតស្អាតចាស់។

តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា សូមជម្រាបជូនដំណឹងដល់សាធារណជន និងបុគ្គលិកបម្រើការងារ ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និងនិស្សិត មេត្តាជ្រាបថា ក្រសួងទេសចរណ៍សហការជាមួយ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឆុងកាហ្វេ B-HUB (B-HUB Barista Training Center) នឹងរៀបចំបើកវគ្គ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍លើជំនាញឆុងកាហ្វេ (កម្រិតដំបូង)។

វគ្គបណ្តុះបណ្តាលនេះមាន ចំនួន ២វគ្គ ដោយក្នុង ១វគ្គ មានរយៈពេល ២ថ្ងៃ ដោយសិក្សាទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ តាមកាល បរិច្ឆេទ និងលក្ខខណ្ឌជ្រើសរើសដូចខាងក្រោម៖

*ទី១៖ កាលបរិច្ឆេទវគ្គបណ្តុះបណ្តាល៖
វគ្គទី១៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦
វគ្គទី២៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។

*ទី២៖ លក្ខខណ្ឌជ្រើសរើស៖
_សិក្ខាកាមត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើង និងត្រូវសិក្សាឱ្យបានទៀងទាត់ និងទាន់ពេលវេលា។

ទី៣៖ សម្គាល់
_សិក្ខាកាមមានចំនួនកំណត់ ១០នាក់ក្នុង ១វគ្គ។
_ទីតាំងវគ្គបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញឆុងកាហ្វេ B-HUB (B-HUB Barista Training Center) ផ្ទះលេខ ៥៨៧ ផ្លូវលេខ ៧០ ជិតស្អាតចាស់៕