ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកំពង់ស្វាយ ជំរុញឱ្យប្រធានគណក្សគ្រប់ឃុំពង្រឹងសមត្ថភាពសមាជិកបក្ស ឱ្យកាន់តែរឹងមាំន្ថែមទៀត សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ
18-01-2026 14:26
(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែមករា ឆ្នាំ២០២៦ និងលើកទិសដៅបន្ត ព្រមទាំងជម្រុញឱ្យប្រធានគណក្សគ្រប់ឃុំ ត្រូវតែពង្រឹងសម្ថភាពសមាជិក សមាជិកាបក្ស ឱ្យកាន់តែរឹងមាំន្ថែមទៀត សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សស្រុកកំពង់ស្វាយ។
ជាមួយគ្នានោះដែរ លោកស្រីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតំលៃចូលរួមប្រជុំនៅថ្ងៃនេះ ដើម្បីរាយការណ៍ពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា ព្រមទាំងរៀបចំផែនការអនុវត្តន៍បន្តដើម្បី ធ្វើយ៉ាងណាឱ្យមានភាពឹងមាំ និងមានការឯកភាពផ្ទៃក្នុងប្រកបដោយស្មារតីទទួលខុសត្រូវ។
លោកស្រីបានបន្តថា ក្រុមការងារទាំងអស់ត្រូវពង្រឹងសមត្ថភាពសមាជិក សមាជិកាបក្សឱ្យកាន់តែរឹងមាំន្ថែមទៀតដើម្បីគ្រប់គ្រងឱ្យបាននូវស្ថានភាពពិត ចូលរួមដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងការផ្តល់ទំនុកចិត្តខ្ពស់ ពិសេសការរក្សាឲ្យបាននូវការរួមសុខរួមទុកក្នុងដំបូលសន្តិភាព។ ក្នុងករណីមានបញ្ហាប្រឈមណាដែលដោះស្រាយមិនបានត្រូវរាយការណ៍ជាបន្ទាន់ ជៀសវាងការរិះគន់ ដែលធ្វើឲ្យប៉ពាល់ដល់ថ្នាក់ដឹកនាំរបស់យើង និងតៀមលក្ខណៈឱ្យបានគ្រប់គា្រន់សម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ។
លោកស្រីបន្ថែមទៀតថា យើងមិនត្រូវមើលស្រាលទៅលើស្ថានភាពបច្ចុប្បន្នថា គណបក្សយើងជាគណបក្សដែលឈានមុខគេ និងទទួលបានការគាំទ្រច្រើនលើសលប់ពីប្រជាពលរដ្ឋ តែយើងមិនត្រូវភ្លេចខ្លួនថា ពួកបក្សប្រឆាំងនៅតែឆ្លៀតឱកាសបង្កើតរដ្ឋាភិបាលក្រៅច្បាប់វាយប្រហាររាជរដ្ឋាភិបាល ស្របច្បាប់បង្កាច់បង្ខូច តាមប្រព័ន្ធបណ្តាញសង្គម គ្រប់រូបភាពដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័នច្រឡំ ព្រមទាំងអាប់អោនកិត្តិយសដល់ថ្នាក់ដឹកនាំ ជាតិរបស់យើងដែលធ្វើឲ្យបាត់បង់ការគាំទ្រពីបងប្អូនប្រជាពលរដ្ឋ។
លោកស្រី ឃួន ឃុនឌី បានសំណូមពរឲ្យសមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវរួមសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អការចុះជួបប្រជាពលរដ្ឋឱ្យបានញឹកញាប់ ការដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន និងការកៀរគរប្រជាពលរដ្ឋឱ្យចូលរួមគាំទ្រលើគណបក្សប្រជាជនកម្ពុជាឱ្យកាន់តែច្រើន និងចេញពីបេះដូង ដើម្បីធានាថា សមាជិកបក្សម្នាក់ៗក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិ៕





























