កំណែ «សំណេរអង្គរ» លើកទី៣ ត្រូវបានបញ្ចប់, រង់ចាំប្រកាសលទ្ធផលនៅល្ងាចនេះ
18-01-2026 01:13
(សៀមរាប)៖ នៅសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ គណៈមេប្រយោគ បាបញ្ចប់កំណែសំណេរអង្គរហើយ ក្រោមការពិនិត្យ និងវាយតម្លៃយ៉ាងចិត្តទុកដាក់ ប្រកបដោយសុក្រឹត្យភាព និងត្រឹមត្រូវតាមស្ដង់ដារថ្នាក់ជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា។
សម្រាប់លទ្ធផលប្រឡង សរសេរតាមអានសំណេរអង្គរ នឹងត្រូវប្រកាស នាម៉ោង៤៖០០រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ នៅលើស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត។
សូមជម្រាបថា ចំពោះការប្រកួតនេះ មានការផ្ដល់រង្វាន់ជ័យលាភីចែកចេញជា២ក្រុម គឺបេក្ខជនអាយុ១៨ឆ្នាំចុះក្រោម និងបេក្ខជនអាយុ១៩ឆ្នាំឡើង។ សំណេរអង្គរលើកទី៣ មានបេក្ខជន ១,៨៦០ អង្គ/នាក់នោះ មានវត្តមាន ព្រះសង្ឃចំនួន ២៣១អង្គ៕





















