អ្នកជំនាញអំពាវនាវឲ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់ផ្លាស្ទីក និងឈប់បរិភោគត្រីជិតផុតពូជ (Video inside)
18-01-2026 15:18
(សៀមរាប)៖ លោក អុល វណ្ណដា នាយកគ្រប់គ្រង Angkor Wildlife and Aquarium នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទីក និងឈប់បរិភោគត្រីដែលកំពុងជិតផុតពូជ ដើម្បីការពារបរិស្ថានទឹក និងជីវចម្រុះសត្វទឹកនៅកម្ពុជា ជាពិសេសនៅតំបន់កំពង់ប្លុក និងតំបន់កំពង់ឃ្លាំង ដែលជាតំបន់ទេសចរណ៍ពេញនិយម សម្រាប់ភ្ញៀវអន្តរជាតិ។
លោកថ្លែងប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «បច្ចុប្បន្ន Angkor Wildlife and Aquarium បានសហការជាមួយ អង្គការពាក់ព័ន្ធ អាជ្ញាធរ ភូមិស្រុក និងក្រសួងបរិស្ថាន ដើម្បីធ្វើជាទិវាការប្រមូលសម្រាម ការកែច្នៃ និងណែនាំពលរដ្ឋឲ្យចេះទុកដាក់សម្រាម […] ហើយបានយកក្មេងៗមកទីនេះ ដើម្បីមើលថា ពេលថែរក្សាបានល្អ នឹងទទួលបានចឹង»។
នាយកគ្រប់គ្រង Angkor Wildlife and Aquarium បន្ថែមថា បរិស្ថានស្អាត នឹងជួយទាក់ទាញភ្ញៀវទេសចរ និងបង្កើនចំណូលសហគមន៍ ខណៈបរិស្ថានមិនស្អាត នឹងធ្វើឲ្យបាត់បង់ភ្ញៀវទេសចរណ៍ ជាពិសេសប៉ះពាល់ដល់សត្វត្រី មច្ឆាជាតិ ជីវៈចម្រុះ និងសុខភាពរបស់អ្នកបរិភោគ៕
សូមទស្សនាវីដេអូទាំងស្រុង នៅខាងក្រោម៖




