* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា-ម៉ាឡេស៊ី បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសាសនា អប់រំ និងជំរុញវិស័យហាឡាលឲ្យរីកចម្រើនបន្ថែមទៀត

18-01-2026 15:25

(ម៉ាឡេស៉ី)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក Senator Dr. Zulkifli Hasan រដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការសាសនាម៉ាឡេស៊ី ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យហាឡាល បណ្តុះបណ្តាលគរុកោសល្យគ្រូបង្រៀនខ្មែរឥស្លាម ការអភិវឌ្ឍន៍ធនធានមនុស្ស ការផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅបន្តការសិក្សានៅម៉ាឡេស៊ី និងការគ្រប់គ្រងវ៉ាកាហ្វ ហ្សាកាត់ និងហាជី្ជ។

ក្នុងឱកាសជំនួបនេះដែរ លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានជម្រាបជូនអំពីការរីកចម្រើនគួរឲ្យកត់សម្គាល់លើគ្រប់វិស័យនៅកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពិសេសទាក់ទងវិស័យអប់រំឥស្លាម និងសេដ្ឋកិច្ចសហគមន៍។

វិស័យអប់រំក្នុងសហគមន៍ឥស្លាមកម្ពុជា បច្ចុប្បន្នមានគ្រឹះស្ថានសិក្សារីកដុះដាលយ៉ាងច្រើនតាមបណ្តាខេត្ត ហើយចំនួន សិស្ស-និស្សិត ដែលបន្តការសិក្សា នៅតាមបណ្តាប្រទេសនានា ក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំគួរឲ្យកត់សម្គាល់ ដែលជាការរួមចំណែកអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិ។

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរអរគុណដល់រាជរដ្ឋាភិបាលម៉ាឡេស៉ី ជាពិសេសលោក Dato Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១០០កន្លែង ដែលគិតជាថវិកាប្រមាណជាង ១លានដុល្លារអាមេរិក ដើម្បីទៅបន្តការសិក្សានៅសាកលវិទ្យាល័យធំៗ ចំនួន៣ នៅប្រទេសម៉ាឡេស៉ី និងស្នើបន្តផ្តល់អាហារូបករណ៍បន្ថែមទៀតដល់និស្សិតកម្ពុជា។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានស្នើម៉ាឡេស៊ី
ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមាន វិស័យហាឡាល ការបណ្តុះបណ្តាលគរុកោសល្យគ្រូបង្រៀនខ្មែរឥស្លាម ការអភិវឌ្ឍន៍ធនធានមនុស្ស និងជួយផ្តល់នូវបច្ចេកទេស និងកម្មវិធីគ្រប់គ្រងវ៉ាកាហ្វ ហ្សាកាត់ និងហាជី្ជ។

ជាការឆ្លើយតប លោក Senator Dr. Zulkifli Hasan រដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការសាសនាម៉ាឡេស៊ី បានស្វាគមន៍សំណើរបស់លោកទេសរដ្ឋមន្ត្រី និងបានបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីគាំទ្រដល់សំណើនានារបស់កម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ឥស្លាមឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ចំពោះវិស័យហាឡាល ម៉ាឡេស៊ីនៅតែបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត៕