សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) (Video inside)
18-01-2026 02:00
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)។
តាមសេចក្តីសម្រេចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ត្រូវបានតែងតាំងនូវសមាសភាពក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ដែលហៅកាត់ថា “ក.ស.អ.” ដែលមានលោក ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន អមដោយអនុប្រធាន និងសមាជិកជាច្រើនរូបទៀត៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖







