អ្នកជំនាញសេដ្ឋកិច្ច៖ ការបង្ក្រាប Online Scams នឹងធ្វើឲ្យវិនិយោគិនបរទេសមានទំនុកចិត្ត ក្នុងការវិនិយោគនៅកម្ពុជា ហើយបរទេសមកទស្សនាកាន់តែកើន (Video inside)
19-01-2026 08:44
(ភ្នំពេញ)៖ បន្ទាប់ពីឃើញរាជរដ្ឋាភិបាល ដាក់ចេញវិធានការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលល្អនោះ លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញផ្នែកសេដ្ឋកិច្ចមកពីប្រទេសអាល្លឺម៉ង់ បានសាទរយ៉ាងខ្លាំង។
លោកស្រីបានលើកឡើងថា វិធានការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលនេះ នឹងធ្វើឲ្យបរិយាកាសវិនិយោគកាន់តែប្រសើរ វិនិយោគិនបរទេសមានទំនុកចិត្តក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ហើយភ្ញៀវបរទេសក៏មកទស្សនាកាន់តែកើនជាក់ជាមិនខានឡើយ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញសារជូនដល់ប្រជាពលរដ្ឋ ត្រូវសាមគ្គីភាពគ្នាជាធ្លុងមួយ និងការចូលរួមពីគ្រប់តួអង្គ ដើម្បីលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផលប្រយោជន៍ជាតិ៕
ខាងក្រោមនេះជាវិដេអូសម្ភាសលោកស្រីបណ្ឌិត ព្រុំ ទេវី៖





