* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សិស្សសាលាបឋមសិក្សាព្រៃជ្រូក ដាំបន្លែផ្ញើជួយជនភៀសសឹក ដោយចិត្តសប្បុរស និងស្មារតីចែករំលែក (Video inside)

19-01-2026 03:23

(សៀមរាប)៖ កុមារី រ័ត្ន ស្រីណែត រៀនថ្នាក់ទី៥ខ នៅសាលាបឋមសិក្សាព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយដែលបានដាំបន្លែរួមមាន ត្រកួន ស្ពៃ ជួយជនភៀសសឹកស្ថិតនៅជម្រំចុងកាល់ ខេត្តឧត្ដរមានជ័យ។

កុមារី រ័ត្ន ស្រីណែត អនុប្រធានថ្នាក់ទី៥ខ បានឲ្យដឹងថា តាំងពីមានបញ្ហាព្រំដែនមក នៅសាលារៀនបានស្រុះដៃជើងគ្នា ជួយដាំបន្លែ ដើម្បីជាជំនួយជួយជនភៀសសឹក មានមិត្តរួមថ្នាក់ជួយមើលថែដំណាំ ដោយអ្នកខ្លះស្រោចទឹក ខ្លះយកជីមក ខ្លះជួយអូសទុយោ ខ្លះដកស្មៅជាដើម។

កុមារីរូបនេះ ក៏បានផ្ដាំផ្ញើទៅកុមារនៅជម្រំដែលមិនទាន់បានត្រឡប់ទៅផ្ទះវិញថា «ខ្ញុំអាណិតពួកគេណាស់ ព្រោះគេរត់ដោយគ្មានស្បៀងញាំគ្រប់គ្រាន់ […] ខ្ញុំសំណូមពរឲ្យអ្នកទាំងអស់គ្នាញាំឲ្យបានគ្រប់គ្រាន់ចុះ ចាំខ្ញុំដាំបានផលខ្ញុំផ្ញើទៅទៀត និងជូនពរឲ្យអ្នកទាំងគ្នាមានសុខភាពល្អ»៕

សូមទស្សនាវីដេអូខាងក្រោម៖