ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញសេចក្តីសម្រេចបង្កើតក្រុមការងារសិក្សា អំពីការលើកកម្ពស់ភាពប្រកួតប្រជែង របស់អាកាសយានដ្ឋានអន្តរជាតិតេជោ

19-01-2026 04:15

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារសិក្សា អំពីការលើកកម្ពស់ភាពប្រកួតប្រជែង របស់អាកាសយានដ្ឋានអន្តរជាតិតេជោ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១៩ ខែមករានេះ។

ក្រុមការងារសិក្សា អំពីការលើកកម្ពស់ភាពប្រកួតប្រជែង របស់អាកាសយានដ្ឋានអន្តរជាតិតេជោ មានបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាអគ្គលេខាធិការ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ជាប្រធាន៕