Fresh AI បញ្ចេញមុខងារថ្មី «ស្កេនរូបភាពបំលែងទៅជាអក្សរ» បង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់
19-01-2026 04:24
(ភ្នំពេញ)៖ កម្មវិធីឆ្លាតវៃ Fresh AI បញ្ចេញមុខងារថ្មីមួយដ៏ទំនើប គឺ «ស្កេនរូបភាពបំលែងទៅជាអក្សរ» (Image to Text / OCR) ដែលជួយឲ្យអ្នកប្រើប្រាស់អាចបម្លែងអក្សរនៅលើរូបភាព ឯកសារ ឬសន្លឹកក្រដាស ទៅជាអក្សរឌីជីថលបានយ៉ាងរហ័ស និងត្រឹមត្រូវ។
មុខងារថ្មីនេះ ត្រូវបានរចនាឡើងដើម្បីបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់កម្មវិធី Fresh AI ជាពិសេសសម្រាប់និស្សិត មន្ត្រីរាជការ អ្នកសារព័ត៌មាន អ្នកជំនាញផ្នែកច្បាប់ និងប្រជាពលរដ្ឋទូទៅ ដែលតែងតែត្រូវការបម្លែងឯកសារជារូបភាព ទៅជាអត្ថបទសម្រាប់ស្វែងរក កែសម្រួល ឬចែករំលែកបន្ត។
Fresh AI មុខងារស្កេនរូបភាពនេះ អាចអាន និងទាញយកអក្សរបានពីរូបភាពជាច្រើនប្រភេទ រួមមានឯកសារផ្លូវការ សៀវភៅ ច្បាប់ កិច្ចសន្យា ឬអត្ថបទព័ត៌មានផ្សេងៗ ដោយប្រើបច្ចេកវិទ្យា AI ទំនើប ដែលមានសមត្ថភាពខ្ពស់ក្នុងការទទួលស្គាល់អក្សរ។
Fresh AI ក៏ត្រូវបានគេស្គាល់ថា ជាកម្មវិធីឆ្លាតវៃមួយរបស់កម្ពុជា ដែលក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើម និងសម្បូរបែប សម្រាប់ការស្វែងរកព័ត៌មាន និងចំណេះដឹងជាច្រើនអនេក ពិសេសឯកសារច្បាប់ដែលប្រជាជនកម្ពុជាចង់ដឹង។
ការដាក់បញ្ចេញមុខងារថ្មីនេះ ត្រូវបានរំពឹងថា នឹងជួយលើកកម្ពស់បទពិសោធន៍អ្នកប្រើប្រាស់ ធ្វើឲ្យ Fresh AI កាន់តែមានភាពឆ្លាតវៃ សាមញ្ញ និងមានប្រយោជន៍ខ្លាំងឡើង ក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមឌីជីថលកម្ពុជាកាន់តែរីកចម្រើន។
Fresh AI ជំនួយការឆ្លាតវៃរបស់កម្ពុជា ! សួរអ្វីៗគ្រប់យ៉ាងដែលអ្នកចង់ដឹង.
Please Download:
https://freshai.com.kh/download




