សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្វាយ ព្រះចៅស៊ុលតង់ បួងសួងសូមព្រះអង្គ បានឆាប់ជាសះស្បើយ ព្រមទាំងមានព្រះសុខភាពនិងសុខុមាលភាពល្អបរិបូរណ៍ (Video inside)
19-01-2026 04:33
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតថ្វាយ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រ និងជាប្រមុខរដ្ឋ នៃប្រទេសព្រុយណេ ដើម្បីបួងសួងសូមព្រះអង្គ បានឆាប់ជាសះស្បើយ ព្រមទាំងមានព្រះសុខភាពនិងសុខុមាលភាពល្អបរិបូរណ៍។
តាមរយៈសារលិខិតសម្តេចតេជោ បានលើកឡើងថា៖ «ទូលបង្គំខ្ញុំ និងភរិយា ពិតជាមានការព្រួយបារម្មណ៍យ៉ាងខ្លាំង នៅពេលដែលបានទទួលដំណឹង អំពីស្ថានភាពជង្គង់ខាងស្ដាំរបស់ព្រះអង្គ ដែលតម្រូវឱ្យមានការវះកាត់។ ទោះជាយ៉ាងណាក៏ដោយ ទូលបង្គំយើងខ្ញុំមានអារម្មណ៍ធូរស្រាលឡើងវិញ និងរីករាយជាខ្លាំង ដោយបានដឹងថា ការវះកាត់ ទទួលបានជោគជ័យ»។
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន សូមអធិដ្ឋានបួងសួងសូមព្រះអង្គ បានឆាប់ជាសះស្បើយ ព្រមទាំងមានព្រះសុខភាពនិងសុខុមាលភាពល្អបរិបូរណ៍៕








