* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្រិតប្រាក់បៀវត្សអប្បបរមា (ទាបបំផុត) របស់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៦ (Video inside)

19-01-2026 00:19

(ភ្នំពេញ)៖ របាយការណ៍សង្ខេបនៃច្បាប់ថវិកា របស់អគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញអំពីចំនួនប្រាក់បៀវត្សអប្បបរមា (ទាបបំផុត) របស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងឆ្នាំ២០២៦។

បើតាមរបាយការណ៍, ការចំណាយលើបន្ទុកបុគ្គលិក ត្រូវបានគ្រោងចំនួន ១០ ៧១៧ ប៊ីលានរៀល (២.៦ពាន់លានដុល្លារ) សម្រាប់៖ (១)-បៀវត្ស និងការដំឡើងឋានន្តរសក្តិ និងថ្នាក់ប្រចាំឆ្នាំរបស់មន្ត្រីរាជការស៊ីវិល និងកង-កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង (២)-ការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីជំនួសអ្នកចូល-និវត្តន៍ក្នុងឆ្នាំ ២០២៥។

ទន្ទឹមនេះ, បៀវត្សអប្បបរមារបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ក្នុងឆ្នាំ២០២៦ មានស្ថានភាពដូចខាងក្រោម៖

* បៀវត្សមន្ត្រីរាជការស៊ីវិលទូទៅ ស្មើនឹង ១ ៣៩៦ ៩៥០ រៀល
* បៀវត្សគ្រូបង្រៀន និង គ្រូពេទ្យ ស្មើនឹង ១ ៤៩៦ ៩៥០ រៀល
* បៀវត្សនគរបាលជាតិ (ពលបាលត្រី) ស្មើនឹង ១ ៤៨៣ ៩២៧ រៀល (ដោយគិតបញ្ចូលទាំងរបបអង្ករ)
* បៀវត្សយោធិន (ពលទោ) ស្មើនឹង ១ ៣៤៦ ៥៥០ រៀល (ដោយមិនទាន់គិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលទាំងរបបអង្ករ ស្មើនឹង ១ ៤១៩ ៦៧៥ រៀល។

សម្រាប់ឆ្នាំ ២០២៦ មន្ត្រីជាប់កិច្ចសន្យាទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៧៩០ ០០០ រៀល។

លើសពីនេះ រាជរដ្ឋាភិបាលបានគ្រោងថវិកាចំនួន ១៤០ប៊ីលានរៀល សមមូល នឹងប្រមាណ ៣៥ លានដុល្លារអាម៉េរិក ដោយឡែកផ្សេងទៀត សម្រាប់បន្តអនុវត្ត ការកែទម្រង់ រដ្ឋបាលសាធារណៈ ក្នុងនោះសម្រាប់គាំទ្រប្រព័ន្ធលើកទឹកចិត្តផ្នែកសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ នៅតាមក្រសួង ស្ថាប័ន ចំនួន៦០ប៊ីលានរៀល សមមូលនឹងប្រមាណ១៥លានដុល្លារអាម៉េរិក។

ជាមួយគ្នានេះដែរ ដើម្បីលើកកម្ពស់សុខភាពមន្ត្រីរាជការ រាជរដ្ឋាភិបាលក៏បាន គ្រោងថវិកាចំនួន ៨៦.២ប៊ីលានរៀល ក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល សម្រាប់ការថែទាំសុខភាព មន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងនិវត្តជន ព្រមទាំងបាន គ្រោងថវិកាចំនួន ៦ប៊ីលានរៀល សម្រាប់បន្តគាំទ្ររបបសន្តិសុខសង្គម ផ្នែកហានិភ័យ ការងាររបស់មន្ត្រីសាធារណៈផងដែរ។

សម្រាប់ប្រាក់បំណាច់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក៏ដូចជាក្រុមប្រឹក្សា ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ ២០២៦ មានស្ថានភាពដូចខាងក្រោម ៖

* ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ទទួលបាន ១ ៦៨៥ ០០០ រៀល,
* សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ទទួលបាន ១ ២៨០ ០០០ រៀល,
* ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបាន ១ ៣៩៥ ០០០ រៀល,
* សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបាន ១ ០៥០ ០០០ រៀល,
* មេឃុំ ចៅសង្កាត់ ទទួលបាន ១ ៣៤៥ ០០០ រៀល,
* ជំទប់ទី១ ទី២ ចៅសង្កាត់រងទី១ ទី២ ទទួលបាន ១ ០០៥ ០០០ រៀល,
* សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលបាន ៨៩៥ ០០០ រៀល,
* មេភូមិ ទទួលបាន ៥៧០ ០០០ រៀល,
* អនុប្រធានភូមិ ទទួលបាន ៤៤៥ ០០០ រៀល,
* សមាជិកភូមិ ទទួលបាន ៤១៥ ០០០ រៀល៕