* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជាចែករំលែកបទពិសោធន៍លើការងារបោសសម្អាតមីន ជូនដល់ប្រទេសស៊ូដង់ខាងត្បូង

19-01-2026 14:48

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសកម្មភាពមីនប្រទេសស៊ូដង់ខាងត្បូង ដឹកនាំដោយលោក លោក Mike Rashid Fulla Obaldo អគ្គនាយកសកម្មភាពមីនប្រទេសស៊ូដង់ខាងត្បូង (NMAA South Sudan) និងសហការី ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦។

ក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីសិក្សាស្វែងយល់ពីវិស័យសកម្មភាពមីននៅកម្ពុជា ជាពិសេសកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC ព្រមទាំងបទពិសោធន៍ ចំណេះដឹង ប្រកបដោយភាពជោគជ័យប្រសិទ្ធភាពខ្ពស់ ទាំងការទទួលស្គាល់ជាសកល នៃកិច្ចប្រតិបត្តិការបោសសម្អាតមីន​ ជាពិសេសការពង្រឹងភាពជាម្ចាស់​ និងភាពជាដៃគូក្នុងការបន្តដោះស្រាយវិបត្តិសំណល់យុទ្ធភណ្ឌសង្គ្រាម។

ក្នុងជំនួបនេះដែរ លោក ហេង រតនា បានជម្រាបជូនគណៈប្រតិភូ លើការដឹកនាំវិស័យសកម្មភាពកម្ចាត់មីនរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងនោះសម្តេចតែងតែលើកទឹកចិត្ត និងគាំទ្រអង្គភាព CMAC ក្នុងការហ្វឹកហ្វឺនចែករំលែកបទពិសោធន៍ ដល់បណ្តាប្រទេសដែលរងផលប៉ះពាល់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម នៅក្នុងសកលលោក។

ជាការឆ្លើយតប លោក Mike Rashid Fulla Obaldo បានសម្តែងនូវការកោតសរសើរយ៉ាងពេញទំហឹង ចំពោះរដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រអង្គភាព CMAC ក្នងចែករំលែក បទពិសោធន៍ ដល់បណ្តាប្រទេសដែលរង់ផលប៉ះពាល់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅក្នុងសកលលោក ខណៈពេលដែលនៅប្រទេសរបស់លោក រដ្ឋាភិបាលមានវិស័យអទិភាព ជាច្រើនដែលត្រូវយកចិត្តទុកដាក់​ ដោយរួមទាំងសកម្មភាពមីនក្នុងប្រទេសស៊ូដង់ខាងត្បូង នៅមានកម្រិតដែលតម្រូវឲ្យមានការជួយជ្រោមជ្រែងបន្ថែមទៀត។

ហេតុដូច្នេះ ទើបគណៈប្រតិភូសកម្មភាពមីនប្រទេសស៊ូដង់ខាងត្បូង បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីទទួលបានធាតុចូលយកទៅពង្រឹងសកម្មភាពមីននៅប្រទេស៊ូដង់ខាងត្បូង។ ជាមួយគ្នានេះដែរ លោក Mike Rashid Fulla Obaldo បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព CMAC ក្នុងការបំផ្លាញគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីសង្គ្រោះជីវិតមនុស្ស និងផ្តល់ដីសុវត្ថិភាពសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។

លោក Mike Rashid Fulla Obaldo បន្តថា អង្គភាព CMAC ជាស្ថាប័នជាតិដែលឈានមុខគេ នៅលើពិភពលោក ដែលមានប្រទេសជាច្រើន បានមកដកស្រង់បទពិសោធន៍ ចំណេះដឹងជំនាញបច្ចេកទេស ក្នុងវិស័យសកម្មភាពមីន និងបានផ្តល់ការហ្វឹកហ្វឺនពីអង្គភាព CMAC។

លោកសង្ឃឹមថា អង្គភាព CMAC និងបន្តចែករំលែកបទពិសោធន៍ ដែលបានអនុវត្តប្រកប ដោយជោគជ័យកន្លងមក លើការងារបោសសម្អាតមីនមនុស្សធម៌ និងការពង្រឹងការចូលរួមរបស់ប្រជាជន នៅក្នុងការការពារពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។

សូមជម្រាបថា ដំណើរទស្សនកិច្ចនេះ គាំទ្រដោយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (JICA)​ ហើយគណៈប្រតិភូនេះ ត្រូវធ្វើទស្សនកិច្ច នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីនខេត្តកំពង់ឆ្នាំង មណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ/រោងជាងកណ្ដាលខេត្តបាត់ដំបង ការដ្ឋានបោសសម្អាតមីន និងសារមន្ទីរតេជោសន្តិភាព នៅក្នុងខេត្តសៀមរាប និងការដ្ឋានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹកផងដែរ៕