* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មន្ដ្រីជាន់ខ្ពស់កសិកម្ម ណែនាំដល់មន្រ្តីកសិកម្មឃុំ យកចំណេះដឹងចុះផ្សព្វផ្សាយបច្ចេកទេស ដល់មូលដ្ឋានជាក់ស្តែង

19-01-2026 07:50

(តាកែវ)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានសហការជាមួយក្រុមហ៊ុនយី តាក់ គ្រុប និងក្រុមហ៊ុនភាគហ៊ុនជីប៊ិញឌៀន រៀបចំកម្មវិធីវគ្គបណ្តុះបណ្តាល «ដាំដុះស្រូវឆ្លាតវៃស្របទៅនឹងបម្រែបម្រួលអាកាសធាតុ» ក្រោមអធិបតីភាព លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ទុយ សុភ័ក្រ្ដ អភិបាលរងខេត្តតាកែវ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ បានសម្តែងក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណនូវវត្តមាន របស់ថ្នាក់ដឹកនាំទាំងអស់ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន និងមន្រ្តីជំនាញទាំងអស់ ដែលបានចូលរួមកម្មវិធីនេះ និងទទួលយល់ដឹងនូវសមិទ្ធផលការងារ ក្នុងវិស័យកសិកម្ម ជាពិសេសការកាត់បន្ថយថ្លៃដើម និងទទួលបានចំណូលខ្ពស់ សម្រាប់កសិករ។

ក្នុងឱកាសនេះ អ្នកឧកញ៉ា សុខ ឆេង អគ្គនាយករងក្រុមហ៊ុន យីតាក់គ្រុប និងលោក ផាន់ វ៉ាន់តឹម អគ្គនាយករងក្រុមហ៊ុនជីភាគហ៊ុនប៊ិញឌៀន មានកិត្តិយសជាខ្លាំង ក្នុងការក្លាយ ជាចំណែកមួយជួយរាជរដ្ឋាភិបាល អភិវឌ្ឍន៍វិស័យកសិកម្ម តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលពីដំណាំស្រូវ ការសហការជិតសិទ្ធ ជាមួយក្រសួង-មន្ទីរកសិកម្ម និងការគាំទ្រ គោលនយោបាយជាតិ ស្តីពីការកាត់បន្ថយថ្លៃដើមផលិត បណ្តុះបណ្តាលកសិករ មន្រ្តីកសិកម្មឃុំ និងការប្រើប្រាស់ជីថ្នាំកសិកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម បានថ្លែងចំណាប់អារម្មណ៍រីករាយ ដែលបានចែករំលែក និងលើកឡើង ពីវិស័យដំណាំស្រូវទូទាំងប្រទេស និងក្នុងខេត្តតាកែវ ដែលជាខេត្តសក្តានុពលផងដែរ ក្នុងការចូលរួមចំណែកលើក កម្ពស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចប្រជាពលរដ្ឋ។

លោក ទុយ សុភ័ក្រ្ដ បានគូសបញ្ជាក់អំពីគោលនយោបាយអាទិភាពទី៥ និងទី៦ ធ្វើ យ៉ាងណាឱ្យប្រជាពលរដ្ឋ មានហូប មានប្រើ មានបាន និងមានរហូត ពោលគឺធ្វើឱ្យខេត្តតាកែវ មានការជំរុញទីផ្សារផលិតកម្មកសិកម្ម ការរក្សាលំនឹងថ្លៃ ការចងក្រងសហគមន៍កសិកម្មទំនើប និងការផ្សារភ្ជាប់មន្រ្តីកសិកម្មឃុំ ជាមួយនឹងកសិករនៅមូលដ្ឋាន។

កម្មវិធីនេះ បានបិទបញ្ចប់នារសៀលថ្ងៃដដែល ក្រោមអធិបតីភាព លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយលោកបានលើកឡើង អំពីវិស័យកសិកម្មកម្ពុជា ការកែច្នៃផលិតផលកសិកម្ម និងជំរុញឱ្យមានវគ្គបណ្តុះបណ្តាល សម្រាប់មន្រ្តីកសិកម្មឃុំ ផ្សារភ្ជាប់នឹងកសិករ។

ជាទីបញ្ចប់ លោករដ្ឋលេខាធិការ បានណែនាំដល់មន្រ្តីកសិកម្មឃុំ គួរយកចំណេះដឹងចុះផ្សព្វផ្សាយបច្ចេកទេសដល់មូលដ្ឋានជាក់ស្តែង ពីការប្រើប្រាស់ ថ្នាំពុលកសិកម្ម ជីកសិកម្ម ស្របតាមបច្ចេកទេស មានគុណភាពខ្ពស់ មានស្មារតីទទួលខុសត្រូវ ក្នុងការងារដោះស្រាយទុក្ខកង្វល់របស់កសិករ យកចិត្តទុកដាក់តាមដានពីតម្លៃស្រូវ និងក្លាយជាមន្រ្តីកសិកម្មឃុំវៃឆ្លាត ជួយលើកកម្ពស់ប្រជាពលរដ្ឋ៕