សម្រស់ទឹកកសិន្ធុអង្គរវត្ត អង្រួនបេះដូងភ្ញៀវទេសចរ !

19-01-2026 15:30

(សៀមរាប)៖ ពេលធ្វើដំណើរមកដល់កសិន្ធុអង្គរវត្តភ្លាម ភ្ញៀវទេសចរតែងលាន់មាត់ និងត្រជាក់ភ្នែកពេលក្រឡេកឃើញទឹកថ្លា ខៀវស្រងាត់ ចាំងឆ្លុះដើមឈើធំៗ ដែលដុះត្រៀបត្រាជុំវិញកសិន្ធុ។ ផ្ទាំងទស្សនីយភាពនេះ ប្រហែលមានតែប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួន ក្នុងតំបន់អង្គរតែប៉ុណ្ណោះ។

ពិតណាស់ ភាពស្រស់ស្អាតនេះ មិនមែនកើតឡើងដោយឯកឯងឡើយ គឺកើតឡើងតាមរយៈការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា គ្រប់លំដាប់ថ្នាក់ ទាំងការរៀបចំ ប្រព័ន្ធគ្រប់គ្រងទឹក និងផ្នែកអនាម័យបរិស្ថាន ក្នុងន័យធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត និងទាក់ទាញ ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោក របស់មនុស្សជាតិ៕