* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អង្គការសកម្មភាពកំចាត់មីនជប៉ុន បញ្ចប់បេសកកម្មរបស់ខ្លួនរយៈពេល៩ឆ្នាំ នៅខេត្តបន្ទាយមានជ័យ និងបង្ហាញការសោកស្ដាយដែលខេត្តបន្ទាយមានជ័យ បន្សល់នូវគ្រាប់មិនទាន់ផ្ទុះឡើងវិញ ដោយសារយោធាថៃ

19-01-2026 08:53

(បន្ទាយមានជ័យ)៖ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា លោក URANO Shigeyuki ចូលជួបសម្តែងការគួរសម និងជម្រាបលា ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រោយបញ្ចប់បេសកកម្មរយៈពេល៩ឆ្នាំ នៃកិច្ចប្រតិបត្តិការដោះមីនរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ក្នុងខេត្តបន្ទាយមានជ័យ។

ការចូលជួបសម្តែងការគួរសម ក៏មានការអញ្ជេីញចូលរួមថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អង្គភាព CMAC ខេត្តបន្ទាយមានជ័យ ធ្វេីឡេីងនៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦។

លោក អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណអង្គការសកម្មភាព កំចាត់មីនជប៉ុន (JMAS) ប្រចាំកម្ពុជា ដែលបានចូលរួមសកម្មភាពបោសសម្អាតមីននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប្រមាណ៩ឆ្នាំ ដោះមីនបានសម្រេច លទ្ធផលត្រចេះត្រចង់។

លោកបញ្ជាក់ថា ក្រោយពេលមានការប៉ះទង្គិចគ្នារវាង យោធាថៃបានឈ្លានពានប្រទេសកម្ពុជា រយៈពេល២១ថ្ងៃកន្លងទៅ កាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងនៅខេត្តបន្ទាយមានជ័យ បានបន្សល់ទុកនូវគ្រាប់មិនទាន់ផ្ទុះជាច្រើនរាប់ម៉ឺនគ្រាប់ នៅតាមភូមិឋានពលរដ្ឋកម្ពុជា នៅតាមបន្ទាត់ព្រំដែន បន្ទាប់ពីយោធាថៃបានប្រេីប្រាស់អាវុធធុនធ្ងន់វាយប្រហារ មកលេីកដែនអធិបតេយ្យភាពរបស់កម្ពុជា។

លោកសង្ឃឹមជឿជាក់ថា អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) នឹងបន្តសកម្មភាពនៅក្នុងប្រទេសកម្ពុជាបន្តទៀត ហេីយក្នុងនាមរដ្ឋខេត្តបន្ទាយមានជ័យ នឹងបន្តសហការជានិច្ច។

លោក URANO Shigeyuki បានសម្តែងនូវការសោកស្តោយចំពោះប្រទេសកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ ដែលរងគ្រោយដោយសារការឈ្លានពានពីប្រទេសថៃមកលេីកម្ពុជា ដែលបានធ្វេីឲ្យពលរដ្ឋស្លូតត្រង់បានស្លាប់ និងរងបួស ព្រមទាំងវីរៈកងទ័ពកម្ពុជា បានពលីនៅក្នុងសមរភូមិ ក្នុងជម្លោះទាំង២លេីក កាលពីឆ្នាំ២០២៥កន្លងទៅ។

លោកបន្ត អ្វីដែលជាការលេីកឡេីងរបស់លោក អ៊ុំ រាត្រី ចង់ឲ្យបានកិច្ចសហកិច្ចដោះមីនបន្តនៅប្រទេសកម្ពុជា ក៏ដូចជាខេត្តបន្ទាយមានជ័យ លោកនឹងយកសំណេីរបស់រដ្ឋបាលខេត្ត ដេីម្បីជម្រាបរដ្ឋាភិបាលជប៉ុន។

សូមបញ្ជាក់ថា អង្គការសកម្មភាពកំចាត់មីនជប៉ុន JMAS សហការជាមួយអង្គភាព CMAC បានចាប់ផ្តើមកិច្ចប្រតិបត្តិការបោស សម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ ចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ និងគ្រោងបញ្ចប់បេសកកម្មបោសសម្អាត មីននៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាពេលខាងមុខនេះ។ ក្នុងរយៈពេល៩ឆ្នាំនៃកិច្ចប្រតិបត្តិការដោះមីនរបស់អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ក្នុងខេត្តបន្ទាយមានជ័យ អង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS) ពិតជាទទួលបាននូវការស្វាគមន៍ គាំទ្រយ៉ាងកក់ក្តៅ និងការចូលរួមសហការបានយ៉ាងល្អ ពីអាជ្ញាធរគ្រប់លំដាក់ថ្នាក់រហូតទទួលជោគជ័យ៕