លោកបណ្ឌិត កា ម៉ាធុល៖ កត្តាភូមិសាស្រ្តនយោបាយ គឺជាចំណុចរសើបបំផុតដែលអាមេរិក ត្រូវតែយក Greenland ឲ្យបាន (Video inside)
19-01-2026 17:45
(ភ្នំពេញ)៖ លោកបណ្ឌិត កា ម៉ាធុល អ្នកជំនាញវិទ្យាសាស្រ្តនយោបាយបានឲ្យដឹងថា មិនមែនកត្តាធនធានរ៉ែកម្រតែម្យ៉ាងនោះទេ ដែលអាមេរិក ប្រកាសចង់កាន់កាប់ Greenland ដែលជាកោះពាក់កណ្ដាលស្វយ័ត នៃប្រទេសដាណាម៉ាក មកធ្វើជារបស់ខ្លួនផ្ដាច់មុខ។ បើតាមអ្នកជំនាញវិទ្យាសាស្រ្តនយោបាយរូបនេះបានបញ្ជាក់ វត្តមានរបស់ចិន និងរុស្ស៊ី មកកាន់ដែនកោះមួយនេះដោយស្ងាត់ៗក្នុងការវិនិយោគនៅដែនកោះនេះទៅវិញទេ ដែលជាភាពចាំបាច់ដែលអាមេរិក មិនអាចទុកឲ្យ Greenland មានឯករាជ្យភាពដូចបច្ចុប្បន្នឡើយ។ ព្រោះវត្តមានរបស់ចិន និងរុស្ស៊ី នៅដែនកោះនេះគឺជាការគម្រាមកំហែងផ្នែកភូមិសាស្រ្តនយោបាយរបស់អាមេរិក ពីសំណាក់ប្រទេសចិន និងរុស្ស៊ី។
ការលើកឡើងរបស់លោកបណ្ឌិត បែបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖












