ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជូនលោក ឆាំង យុ ជាឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ មានឋានៈស្មើរដ្ឋមន្ត្រី

19-01-2026 12:43

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈជូនលោក ឆាំង យុ ជាឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ មានឋានៈស្មើរដ្ឋមន្ត្រី។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ។

សូមជម្រាបថា លោក ឆាំង យុ ត្រូវបានគេស្គាល់ថា ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹតផងដែរ៕