* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលចំពោះការផ្សព្វផ្សាយមិនពិតថា ស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កម្ទេចថ្ងៃមុន ពេលនេះទាហានសៀមចូលកាន់កាប់ឈរជើង

20-01-2026 07:53

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺព័ត៌មាន ច្រានចោលចំពោះការផ្សព្វផ្សាយថា ស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កម្ទេចថ្ងៃមុន ឥឡូវទាហានសៀមចូលកាន់កាប់ឈរជើងហើយ។ ការផ្សព្វផ្សាយនេះ ជាការផ្សាយមិនពិត ហើយយករូបថតចាស់ពីមុនមកផ្សាយ ក្នុងគោលបំណង ដើម្បីបំភ្លើស ញុះញង់ បំពុលបរិយាកាសសង្គម និងអាចធ្វើឱ្យសាធារណជនមានការយល់ច្រលំ។

នេះបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្ត ដែលអង្គភាពព័ត៌មាន Fresh News ទើបនឹងទទួលបាននាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ។

ក្នុងសេចក្តីបំភ្លឺព័ត៌មាននោះ បានសរសេររៀបរាប់ថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sarath Sun បានចុះផ្សាយលើ គណនីហ្វេសបុករបស់ខ្លួនថា “ចូលជ្រៅណាស់ ចូលដោយសេរី បើតាមការអះអាងរបស់អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កម្ទេចថ្ងៃមុន ឥឡូវទាហានសៀមចូលកាន់កាប់ឈរជើងហើយ...។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយ ព័ត៌មានទាំងអស់ឱ្យបានជ្រាបថា៖
ទី១-ស្ពានស្ទឹងមេទឹកដែលពីមុនទាហានសៀមបានរំលោភបំពាន តាមរយៈការកំទេចស្ពានដោយយន្តហោះ F-16 កន្លងទៅនោះ បច្ចុប្បន្នពុំមានទាហានសៀមចូលកាន់កាប់ដូចការចុះផ្សាយរបស់គណនីហ្វេសបុក ឈ្មោះ Sarath Sun ឡើយ។ ជាក់ស្តែងទីតាំងនោះត្រូវបានជំនាញសាធារណការកំពុងធ្វើការជួសជុល និងសម្រួលផ្លូវធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ទៅតាមលំនៅឋានដើមរបស់គាត់វិញ។

ទី២-កាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ ក៏បានអមដំណើរ និងបានធ្វើការបង្ហាញជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅទីតាំងចំនួន៤ ក្នុងនោះទីតាំងចំនួន២រួមមាន ចំណុចអូរភ្លុកដំរី និងច្រកជ័យជំនះ(ច្រកផ្លូវ៥៦) មានផលប៉ះពាល់ដោយ ទាហានសៀមរំលោភឈ្លានពាន ចូលរាយបន្លាលួសក្នុងទឹកដីកម្ពុជា។ ចំពោះទីតាំងចំនួន ២ទៀតរួមមាន ស្ពានស្ទឹងមេទឹក និងចំណុច (ច១) ត្រូវបានទាហានសៀមរំលោភបំពាន ដោយការបំផ្លិចបំផ្លាញ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិតែប៉ុណ្ណោះ ពុំមានការរំលោភចូលកាន់កាប់ទឹកដីរបស់កម្ពុជាយើងនោះឡើយ។ ហើយជាក់ស្តែងនៅក្នុងថ្ងៃនោះដដែល ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់បទសម្ភាសន៍ ជូនទូរទស្សន៍ នៅលើទីតាំងស្ពានស្ទឹងមេទឹកផ្ទាល់តែម្តង។

ទី៣-ក្រោយពីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋក្នុងឃុំថ្មដា ស្រុកវាលវែង ដែលបានជម្លៀសមកមណ្ឌលសុវត្ថិភាពនោះ ត្រូវបានវិលត្រឡប់ទៅកាន់លំនៅឋានដើមគាត់វិញ ប្រមាណ៩០%ហើយ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅម្តុំស្ពានស្ទឹងមេទឹក កំពុងរស់នៅជាធម្មតា ហើយថែមទាំងបានផលិតអំបោសផ្កាស្មៅលក់ ដើម្បីរួមចំណែកកែលម្អជីវភាពទៀតផង។

ទី៤-រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់គណនីហ្វេសបុកឈ្មោះ Sarath Sun ដែលជាការផ្សាយមិនពិត ហើយយករូបថតចាស់ពីមុនមកផ្សាយ ក្នុងគោលបំណង ដើម្បីបំភ្លើស ញុះញង់ បំពុលបរិយាកាសសង្គម និងអាចធ្វើឱ្យសាធារណជនមានការយល់ច្រលំ។ អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានទាំងមេត្តាជ្រាបជាព័ត៌មាន៕