សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងកុដិ វត្តបញ្ចវគ្គីយ៍ (វត្តស្មៅ)

20-01-2026 08:24

(ភ្នំពេញ)៖ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះប្រធានគណះសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យពុទ្ធាភិសេក និងឆ្លងកុដិ វត្តបញ្ចវគ្គីយ៍ (វត្តស្មៅ) ស្ថិតនៅភូមិក្តៅ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ៕