អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ផ្អាកការផ្ដល់សេវាអត្តសញ្ញាណកម្មសម្រាប់ទីតាំងមួយចំនួន រយៈពេល១ថ្ងៃ នៅ ទី២១ ខែមករា ឆ្នាំ២០២៦

20-01-2026 08:30

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកការផ្ដល់សេវាអត្តសញ្ញាណកម្មសម្រាប់ទីតាំងមួយចំនួន រយៈពេល១ថ្ងៃ គឺនៅថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ ដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦៕