អគ្គនាយកដ្ឋានពន្ធដារ ជូនដំណឹងពីកម្រិតអត្រាការប្រាក់ទីផ្សារ សម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៥ (Video inside)
20-01-2026 04:04
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹង ស្តីពីកម្រិតអត្រាការប្រាក់ទីផ្សារ សម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៥។
សេចក្តីជូនដំណឹងបានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការកំណត់កម្រិតអត្រាការប្រាក់ទីផ្សារ សម្រាប់ប្រាក់កម្ចីប្រចាំឆ្នាំ២០២៥ ដោយផ្អែកលើការគណនាមធ្យមភាគ
នៃមធ្យមភាគអត្រាការប្រាក់ឱ្យខ្ចីប្រចាំឆ្នាំ របស់ធនាគារពាណិជ្ជធំៗក្នុងស្រុកចំនួន ១២ (ដប់ពីរ) ដូចខាងក្រោម៖
* ៩,៣៦% ក្នុងមួយឆ្នាំ ចំពោះប្រាក់រៀល
* ៨,៤៥% ក្នុងមួយឆ្នាំ ចំពោះប្រាក់ដុល្លារអាមេរិក។
អគ្គនាយកដ្ឋានពន្ធដារសូមបញ្ជាក់បន្ថែមថា អត្រាការប្រាក់ខាងលើនេះប្រើប្រាស់ក្នុងគោលដៅ អនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែម លើការផ្តល់ប្រាក់ឱ្យនិយោជិតខ្ចីតែប៉ុណ្ណោះ៕






