ថ្ងៃស្អែកនេះ ព្រឹទ្ធសភា នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា មានរបៀបវារៈចំនួន៣ (Video inside)

20-01-2026 04:45

(ភ្នំពេញ)៖ ព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន ដោយមានរបៀបវារៈចំនួន៣ នាវេលាម៉ោង៨៖០០នាទី នៅវិមានព្រឹទ្ធសភា។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

របៀបវារៈទាំង៣នោះ មានដូចខាងក្រោម៖
១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ សុំដាក់សេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិ សមុទ្រ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
២៖ កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥។
៣៖ ផ្សេងៗ។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា៖