* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងទេសចរណ៍៖ កម្ពុជានៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព ខុសពីអ្វីដែលជាការយល់ច្រឡំក្នុងសេចក្ដីណែនាំរបស់ស្ថានទូតប្រទេសមួយចំនួន

20-01-2026 11:58

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្ដីបំភ្លឺឆ្លើយតប ស្តីពីការណែនាំការធ្វើដំណើរមកកម្ពុជា និងការបង្ហាញផែនទី ដែលបានផ្សព្វផ្សាយថ្មីៗនេះ ដោយបណ្តាស្ថានទូតប្រទេសជាមិត្តប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្ដីបំភ្លឺរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងព័ត៌មាន និងការបង្ហាញផែនទីផ្សព្វផ្សាយ នាពេលកន្លងមក អាចបង្កឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណជន និងភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ អំពីស្ថានភាព ទូទៅនៃសុវត្ថិភាពទេសចរនៅកម្ពុជា ដោយការប្រុងប្រយ័ត្នខ្ពស់ដែលបានលើកឡើង គឺមានលក្ខណៈកំណត់ នៅតាមតំបន់ព្រំដែនខ្លះៗប៉ុណ្ណោះ ប៉ុន្តែមិនអាចទាញជាការសន្និដ្ឋាន អំពីកត្តាសុខសុវត្ថិភាពទូទៅនៅទូទាំង ព្រះរាជាណាចក្រកម្ពុជាបានទេ។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមបញ្ជាក់ជូនថា ព្រះរាជាណាចក្រកម្ពុជា នៅតែជាគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់ទេសចរណ៍សំខាន់ៗ ដូចជារាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍ ផ្សេងៗទៀត នៅតែបន្តបើកដំណើរការធម្មតា និងទទួលស្វាគមន៍ភ្ញៀវទេសចរជាបន្តបន្ទាប់ឥតដាច់ ក្រោមការធានាសុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។

ក្រសួងទេសចរណ៍ តែងតែបើកចំហរក្នុងកិច្ចសហប្រតិបត្តិការ និងការផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងទេសចរណ៍ និងសភាពការណ៍ពិត ដើម្បីធានាបានថា ព័ត៌មានដែលបានផ្សព្វផ្សាយមានភាពត្រឹមត្រូវ តុល្យភាព និងគាំទ្រដល់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិ អំពីគម្រោងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ប្រកបដោយសុវត្ថិភាព។ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់សាធារណជន អង្គទូត បរទេសប្រចាំកម្ពុជា អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ភ្ញៀវទេសចរ និងភាគីពាក់ព័ន្ធទាំងអស់ ជ្រាប និងចូលរួម ផ្សព្វផ្សាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕