* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិន ឆ្នាំ២០២៦ ប្តេជ្ញាបន្តការសិក្សាឱ្យបានខ្លាំង ប្រកបដោយគុណភាព ដើម្បីក្លាយជាសរសេរទ្រង់ប្រទេសជាតិ

20-01-2026 12:51

(ចិន)៖ នាពេលថ្មីៗនេះ នៅទីស្នាក់ការសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន (CCYA) និងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានរៀបចំកិច្ចប្រជុំ ជួបសំណេះសំណាល និងផ្តល់ប្រឹក្សាយោបល់ ក្នុងការរៀបចំឯកសារអាហារូបករណ៍ CSC Type A ព្រមទាំងជួយស្នើសុំលិខិតចូលរៀន នៅតាមសាកលវិទ្យាល័យនានា (Pre Admission Letter) ជូនបេក្ខជនដែលបានប្រឡងជាប់អាហារូបករណ៍ចិន ទាំងថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ តាមរយៈការប្រឡងជ្រើសរើស ដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីដើមខែមករា ឆ្នាំ២០២៦ សរុបមានបេក្ខជន ចំនួន៧៥រូប។

នៅក្នុងអង្គប្រជុំ លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម ព្រមទាំងជាជំនួយការសម្តេចតេជោប្រធានព្រឹទ្ធសភា អមដោយ លោក ហោ តារា និង សៀន ដាវីន សមាជិកក្រុមប្រឹក្សាភិបាលសមាគម បានចូលរួមពិគ្រោះយោបល់ ណែនាំ និងចែករំលែកបទពិសោធន៍ការរៀបចំឯកសារអាហារូបករណ៍តាមរយៈការស្នើសុំតាមអនឡាញ (CSC Online Application Form) ជូនបេក្ខជនជ័យលាភីទាំងអស់។

លោកប្រធានក្រុមប្រឹក្សាភិបាលសមាគម បានជំរុញលើកទឹកចិត្តដល់និស្សិតជ័យលាភីទាំងអស់ ត្រូវខិតខំព្យាយាមប្រឹងប្រែងរៀនសូត្រ រៀនឱ្យខ្លាំង ប្រកបដោយគុណភាពខ្ពស់ ដើម្បីក្លាយទៅជាមូលធនមនុស្សប្រកបដោយសមត្ថភាពខ្ពស់ និងមានជំនាញច្បាស់លាស់ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្រោមដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពង្រឹងការអភិវឌ្ឍប្រទេសជាតិ ឱ្យរឹងមាំគ្រប់វិស័យ។

តាមរបាយការណ៍របស់លោកប្រធានក្រុមប្រឹក្សាភិបាលសមាគម បានលើកឡើងថា នេះមិនមែនជាលើកទី១ ដែលសមាគមនិស្សិត ស្ម័គ្រចិត្តជួយសម្រួលការរៀបចំឯកសារ ជូនបេក្ខជនក្រោយប្រកាសលទ្ធភាពប្រលងអាហារូបករណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងរយៈពេល៧ឆ្នាំ កន្លងមកនេះ សមាគម តែងតែជួយណែនាំ និងសម្របសម្រួលដល់បេក្ខជ័យលាភី ដោយសារតែពួកគាត់ភាគច្រើន មិនសូវបានស្វែងយល់បានច្រើនអំពីការជ្រើសរើស ជំនាញ និងសាកលវិទ្យាល័យនានា នៅក្នុងប្រទេសចិន។
បច្ចុប្បន្ននេះ និស្សិតកម្ពុជាកំពុងសិក្សាខេត្តក្រុងចំនួន២៥ សរុបមានចំនួនប្រមាណ១៤០០នាក់ ស្ថិតនៅសាលលវិទ្យាល័យចំនួនប្រមាណ១០០ ទូទាំងប្រទេសចិន៕