ឧកញ៉ា តែ តាំងប៉ ដឹកនាំសមាជិកក្រុមប្រឹក្សាភិលបាល ទស្សនកិច្ចសិក្សានិងស្វែងយល់ពី ចង្វាក់ផលិតកម្មរបស់រោងចក្រជីឡូប៉ាកូ (GLOPACO) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម
20-01-2026 13:01
(ហូជីមិញ)៖ ថ្ងៃសៅរ៍ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានដឹកនាំសមាជិកក្រុមប្រឹក្សាភិលបាល ទស្សនកិច្ចសិក្សានិងស្វែងយល់ពី ចង្វាក់ផលិតកម្មរបស់រោងចក្រជីឡូប៉ាកូ (GLOPACO) ដែលស្ថិតនៅ តំបន់ Bien Hoa 2 Industrial Park, An Binh Ward, Bien Hoa City, Dong Nai Province, Vietnam ដែលបើកដំណើរការតាំងពីឆ្នាំ ២០១១។
បច្ចុប្បន្នរោងចក្រក៏មានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ ផ្លូវជាតិលេខ៤២ ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល លេខទំនាក់ទំនង ០៧៨ ៦៣៥ ៤៥៦ រោងចក្រមានទទួលផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទរួមមាន បេអង្ករ បេចំណី បេជី ថង់យួរដៃ ថង់ដាក់សំលៀកបំពាក់ និងផលិតផលថង់ត្បាញផ្សេងៗទៀតគ្រប់ប្រភេទតាមតម្រូវការ។ល។
លោកបណ្ឌិត ប៊ុន ចាន់ដារ៉ា អគ្គនាយក្រុមហ៊ុន ជីឡូប៉ាកូ (GLOPACO ) បានលើកឡើងថា « ក្រុមហ៊ុនមានទស្សនៈវិស័យទៅថ្ងៃមុខគឺពង្រីកទីផ្សារឲ្យបានទូលំទូលាយក្នុងប្រទេសកម្ពុជា និង ឈានដល់ការបើកដំណើររោងចក្រនៅប្រទេសកម្ពុជានាពេលខាងមុខ»។













