លោក ហួត ឃាងវេង ធ្វើបទអន្តរាគមន៍ ស្តីពី វឌ្ឍនភាពការងារនីតិកម្ម និងបរិវត្តកម្មនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល វិស័យព័ត៌មាន និងសោតទស្សន៍
20-01-2026 13:05
(ភ្នំពេញ)៖ លោក ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារនីតិកម្ម និងក្រុមការងារបរិវត្តកម្មឌីជីថលក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញធ្វើបទអន្តរាគមន៍ ស្តីពីវឌ្ឍនភាពការងារនីតិកម្ម និងការងារបរិវត្តកម្មនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល វិស័យព័ត៌មាន និងសោតទស្សន៍។
បទអន្តរាគមន៍នេះ ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ក្រោមមូលបទ «ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធ មុខងារ និងភារកិច្ចថ្មី»៕









