* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ ប្រគល់ថវិកាធានារ៉ាប់រងសង្គមជិត១២១លានរៀល ជូនក្រុមគ្រួសារសព​អតីតមន្ត្រីរាជការស៊ីវិល១៣គ្រួសារ

20-01-2026 15:07

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងលោក នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ នាថ្ងៃទី២០ ខែ មករា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រគល់ថវិកាធានារ៉ាប់រងសង្គមចំនួន ១២០,៦៧៣,៥០០រៀល របស់រាជរដ្ឋាភិបាល ជូនគ្រួសារសពអតីតមន្ត្រីរាជការស៊ីវិលចំនួន១៣គ្រួសារ ដែលអញ្ជើញមកពីតាមបណ្ដា មូលដ្ឋាននានាក្នុងខេត្តកំពង់ធំ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ជួន សិលាវិត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ និងសហការី ព្រមទាំងអតីតមន្ត្រីរាជការសុីវិល ដែលជានិវត្តជន នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាច្រើនរូបទៀត ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ។

នាឱកាសនោះលោក ជួន សិលាវិត បានរាយការណ៍អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ប្រាក់ធានាអារ៉ាប់រងសង្គម សម្រាប់ផ្ដល់ជូនដល់ក្រុមគ្រួសារសពអតីតមន្ត្រីរាជការស៊ីវិល ដែលបានទទួលមរណភាព នាពេលកន្លងទៅ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តប្រកបរបរចិញ្ចឹមជីវិត និងបានគូសបញ្ជាក់អំពីចំនួនទឹកប្រាក់ដែលក្រុមគ្រួសារសពអតីតមន្ត្រីរាជការសុីវីល ត្រូវបានទទួលមានការខុសៗគ្នា ទៅតាមឋានន្តរសក្កិ និងអតីតភាពការងារ និងប្រភេទមុខសញ្ញារបស់អតីតមន្ត្រីរាជការនីមួយៗ ដែលជានិវត្តជន និងជនបាត់បង់កាយសម្បទាផងដែរ។

នាឱកាសនោះលោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ ចំពោះមន្ត្រីរាជការសុីវីល ដែលបានទទួលមរណភាពនាពេលកន្លងទៅ និងបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់គាត់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងបានថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបំផុតចំពោះបងប្អូនអតីតមន្ត្រីរាជការសុីវិល ដែលបានខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនកម្ពុជា ពិសេសក្នុងពេលដែលប្រទេសជាតិ ស្ថិតនៅក្នុងស្ថានភាពសង្គ្រាមសុីវិលក្នងស្រុកនាពេលកន្លងទៅ ដែលដៃម្ខាងកាន់អាវុធជាស្វ័យការពារ ចូលរួមចំណែកការពារទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញ និងដៃម្ខាងទៀតបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនកម្ពុជា នៅតាមស្ថាប័ន នៃមន្ទីរ អង្គភាព និងស្ថាប័ននីមួយៗ ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានជម្រាបជូនអំពីរចនាសម្ព័ន្ធ និងលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ហើយក៏បានបញ្ជាក់ជូនអំពីលក្ខណៈសម្បត្តិ និងការស្ម័គ្រចិត្តដាក់ពាក្យសុំចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ហើយនិងអត្ថប្រយោជន៍ដែលសមាជិក សមាគមទទួលបានក្រោមការឧបត្ថម្ភគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។

លោក ផាន់ សុផេង តំណាងឲ្យក្រុមគ្រួសារសពអតីតមន្ត្រីរាជការសុីវិលទាំង ១៣គ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលតែងតែបានឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់សុខទុក្ខនិងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅក្នុងខេត្តកំពង់ធំនាពេលកន្លងទៅ និងបានប្តេជ្ញាចិត្តដាច់ខាតគាំទ្រការដឹកនាំរបស់សម្ដេចលុះត្រាអវសាន្តជីវិត និងបានសូមគោរពជូនពរសម្ដេច លោក លោកស្រីទាំងអស់ សូមទទួលបានតែនឹងពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕