* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តព្រះវិហារ សម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សា១ខ្នង ៦បន្ទប់ និងសមិទ្ធផលនានា នៅក្នុងអនុវិទ្យាល័យទួលព្រៃភ្ញៀវ ស្ថិតនៅឃុំស្រយង់ ស្រុកគូលែន

20-01-2026 15:34

(ព្រះវិហារ)៖ អគារសិក្សាថ្មីចំនួន១ខ្នង មាន៦បន្ទប់ និងសមិទ្ធផលនានា នៅក្នុងអនុវិទ្យាល័យទួលព្រៃភ្ញៀវ ស្ថិតនៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានរៀបចំពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោក Marc Thomas Jenni សហស្ថាបនិកអង្គការ សម្រេចសុបិនកុមារកម្ពុជា និងលោក Roland Braendi ម្ចាស់ជំនួយ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ឆ្លៀតក្នុងឱកាសនេះ លោក គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការសម្រេចសុបិនកុមារកម្ពុជា ដែលបានកៀរគររកស្បុរសជន មកជួយសាងសង់អគារសិក្សា ០១ខ្នង ស្មើនឹង ០៦បន្ទប់ ធ្វើអំពីថ្ម និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត រួមមាន៖ បង្គន់អនាម័យ ១ខ្នង ៤បន្ទប់, ដងទង់ជាតិ និងខ្លោងទ្វារ នៅក្នុងអនុវិទ្យាល័យទួលព្រៃភ្ញៀវ ស្ថិតក្នុង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារនេះ។

លោកអភិបាលខេត្ត ថ្លែងបញ្ជាក់ផងដែរថា អង្គការសម្រេចសុបិនកុមារកម្ពុជា គឺជាដៃគូ អភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ខេត្តព្រះវិហារ ក៏ដូចជាសម្រាប់ប្រទេស កម្ពុជាទាំងមូល ដោយអង្គការនេះ តែងតែជួយ និងកៀរគររកសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស មកជួយសាងសង់អគារសិក្សា ហេដ្ឋា រចនាសម្ព័ន្ធអប់រំ និងគាំទ្រផ្សេងៗទៀតលើវិស័យអប់រំ និងសុខភាព សិក្សា និងអនាម័យរបស់កុមារនៅកម្ពុជា ជាច្រើនផងដែរ។

លោក គីម រិទ្ធី ថ្លែងទៀតថា ការជួយសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នានា នៅក្នុងអនុវិទ្យាល័យទួលព្រៃភ្ញៀវនេះ គឺពិតជាបានឆ្លើយតប និងបានជួយដោះស្រាយ ដល់ការលំបាករបស់សិស្សានុសិស្សយ៉ាងច្រើន និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពអប់រំ ការកសាង និងអភិវឌ្ឍនមូលធនមនុស្ស ដែលជាវិស័យអាទិភាព សំខាន់ទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមចំណែកសម្រេចបានចក្ខុវិស័យប្រែក្លាយ សេដ្ឋកិច្ចកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អាជ្ញាធរឃុំ ភូមិ និងស្រុកគូលែន ទាំងអស់, មន្ទីរអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលាទាំងអស់ ដែលបានខិតខំ អនុវត្តតួនាទី ភារកិច្ចស្នូលរបស់ខ្លួន ជាពិសេសគឺការកៀរគររកដៃគូ អភិវឌ្ឍន៍ សប្បុរសជន និងប្រភពធនធានថវិកាស្របច្បាប់នានា ដើម្បីជួយគាំទ្រ និងលើកកម្ពស់វិស័យអប់រំ ព្រមទាំងការបណ្តុះបណ្តាល អភិវឌ្ឍន៍ធនធានមនុស្ស ដែលសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់ ដូចដែលមានរំលេច ក្នុងរបាយការណ៍របស់លោកអភិបាលស្រុក គូលែន និងលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា លើកឡើងមុននេះស្រាប់។

ទន្ទឹមនឹងនេះដែរលោក គីម រិទ្ធី ក៏បានថ្លែងនូវការគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តួចផ្តើមក្នុងការកសាង សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន ទួលព្រៃភ្ញៀវនេះឡើង រហូតមានការអភិវឌ្ឍន៍ រីកចម្រើនប្រែក្លាយពីសាលាបឋមសិក្សា ដែលមានត្រឹមថ្នាក់ទី៣ និងគ្រូស្ម័គ្រចិត្ត មកជាអនុវិទ្យាល័យ ដែលមានអគារសិក្សា មានគ្រូបង្រៀន សមស្រប និងមានហេដ្ឋារចនា សម្ព័ន្ធសមរម្យ ដែលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យអប់រំ យុវជន និង កីឡា ក្រោមទិសស្លោកគោលនយោបាយអប់រំជាតិ គឺ «មិនបោះបង់ ចោលកុមារណាម្នាក់ឡើយ» ពោលគឺ «ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នា សម្រាប់ការអប់រំ»។

អភិបាលខេត្តព្រះវិហារ ថ្លែងទៀតថា យើងទាំងអស់គ្នាប្តេជ្ញាចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការខិតខំឱ្យអស់លទ្ធភាព ប្តូរផ្តាច់ការពារ បូរណភាពទឹកដី, ការពារអធិបតេយ្យ, ការពារផលប្រយោជន៍ជាតិ និងប្រជាជនរបស់យើងឱ្យបានជាដាច់ខាត ព្រមទាំងមានការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា, ជឿជាក់លើកងកម្លាំង ប្រដាប់អាវុធសមរភូមិមុខ រួបរួមជាកម្លាំងសមរភូមិក្រោយ ជាស្មារតី សាមគ្គីជាតិ ខ្មែរតែមួយ។

លោកថ្លែងបញ្ជាក់ទៀតថា ការកសាងអភិវឌ្ឍន៍មូលធនមនុស្ស គឺជាគន្លឹះអាទិភាពសំខាន់ទី១ ក្នុងចំណោមគន្លឹះអាទិភាព ចំនួន៥ គឺ មនុស្ស, ផ្លូវ, ទឹក,ភ្លើង, និងបច្ចេក វិទ្យា ដែលជាគន្លឹះអាទិភាព នៅក្នុងផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧៕