អភិបាលខណ្ឌព្រែកព្នៅ ចុះចែកអំណោយ និងសួរសុខទុក្ខពលរដ្ឋនៅក្នុងមូលដ្ឋាន
20-01-2026 15:42
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ រួមទាំងមន្ត្រីរដ្ឋបាលខណ្ឌ បានចុះចែកអង្ករ បន្លែស្រស់ៗ សារុង និងខោខ្លី ព្រមទាំងសួរសុខទុក្ខដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌ។
មិនថាថ្ងៃចុងសប្ដាហ៍ ឬធ្វើការឡើង អភិបាលខណ្ឌ តែងចុះចែកអំណោយ និងរៀបចំបន្លែស្រស់ៗ ចែកជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាក់ស្ដែងនៅព្រឹកនេះ លោកអភិបាល បន្តចែកអំណោយ នៅក្នុងសង្កាត់សំរោង និងសង្កាត់ពញាពន់ នៃខណ្ឌព្រែកព្នៅ ។
សកម្មភាពទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ចំពោះប្រជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លើសពីនេះ បានបង្កើតភាព ស្និទ្ធស្នាល រវាងមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសម្តែងក្តីសប្បាយរីករាយ ដោយស្នាមញញឹមរីករាយ ជាមួយលោកអភិបាលខណ្ឌ និងក្រុមការងារ។ ចំពោះការចុះចែកអំណោយដល់ប្រជាពលរដ្ឋ មិនមែនជាលើកដំបូងឡើយ ពោលលោក ធឹម សំអាន តែងធ្វើជាប្រចាំ ដើម្បីផ្តល់ក្តីស្រឡាញ់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមិនប្រកាន់និន្នាការបក្សនយោបាយឡើយ៕
























