ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ខិតខំរៀនដេីម្បីអនាគត! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២០ ខែមករា៖ បង្ក្រាប៩ករណី ឃាត់ខ្លួន២២នាក់
20-01-2026 16:26
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៩ករណី ឃាត់ខ្លួនជនសង្ស័យ២២នាក់។
* ករណីដឹកជញ្ជូនរក្សាទុក៣ករណី ឃាត់ខ្លួន៧នាក់
* ករណីប្រេីប្រាស់៤ករណី ឃាត់ខ្លួន៥នាក់
* ករណីជួញដូរ២ករណី ឃាត់ខ្លួន១០នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២១១ករណី ឃាត់ខ្លួន៥៨៩នាក់ (ស្រី៤៤នាក់)៕




