រដ្ឋបាលស្រុកកំពង់លែង នាំយកអំណោយផ្ដល់ជូនវីរកងទ័ពក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង ដើម្បីរួមចំណែកក្នុងបេសកកម្មការពារជាតិ

20-01-2026 16:52

(កំពង់ឆ្នាំង)៖ ដើម្បីជាការរួមចំណែកក្នុងការការពារ និងអនុវត្តតួនាទីយ៉ាងសកម្មរបស់វីរកងទ័ពប្រចាំតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំ ពង់លែង ដឹកនាំដោយលោក យ៉ែម លក្ខិណា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួនផ្ដល់ជូនដល់លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជា ការតំបន់ប្រតិបត្តិការសឹករងខេត្ត ដើម្បីចាត់ចែងដោះស្រាយទៅតាមតម្រូវការជាក់ស្តែងជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ចជនជាតិ និងប្រជាជន។

នៅក្នុងពិធីជួបសំណេះសំណាល និងផ្តល់នូវគ្រឿងឧបភោគ បរិភោគ ជូនដល់តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងខាងលើនេះ លោកមេបញ្ជាការប្រតិបត្តិការសឹករងខេត្ត និងលោកអភិបាលស្រុក ក៏បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាការសហការក្នុងការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យបានសកម្មជាទីបំផុត តាមការណែនាំ នឹងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកអភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខត្តផងដែរ។

នៅក្នុងពិធីនេះក្រុមការងាររដ្ឋបាលស្រុកកំពង់លែង ក៏បានថ្លែងនៅអំណរគុណយ៉ាងក្រៃលែងចំពោះកងកម្លាំង ដែលបានខិតខំលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្រឡាញ់ និងបានជូនពរដល់នាយទាហាន និងពលទាហានទាំងអស់ជួបទៅសេចក្តីសុខ និងជោគជ័យនូវគ្រប់ភារកិច្ច៕