លោកឧត្តមសេនីយ៍ឯក នេត វន្ថា ផ្តល់ម៉ាស៊ីនបូមទឹក ពន្លត់អគ្គិភ័យចល័តដល់ខណ្ឌច្បារអំពៅ

20-01-2026 21:01

(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ នៅទី២០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញទទួលម៉ាស៊ីនបូមទឹក ពន្លត់អគ្គិភ័យចល័ត ពីលោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃក្រសួងមហាផ្ទៃ ដែលជាជំនួយរបស់ក្រុមហ៊ុនTOHATSU របស់ប្រទេសជប៉ុន ជូនសង្កាត់ព្រែកប្រា និងសង្កាត់ច្បារអំពៅទី២ ជាសង្កាត់ដែលមានផ្ទះប្រជាពលរដ្ឋជាប់ដងទន្លេច្រើន នៃខណ្ឌច្បារអំពៅ ។

ជាមួយគ្នានោះដែរ មន្ត្រីជំនាញ នៃនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃក្រសួងមហាផ្ទៃ បានបង្រៀនអំពីបច្ចេកទេស ក្នុងការប្រើប្រាស់ម៉ាស៊ីបូមទឹកពន្លត់អគ្គិភ័យចល័ត បច្ចេកទេស ក្នុងប្រតិបត្តិការពន្លត់ និងសង្គ្រោះ ហេតុការណ៍អគ្គិភ័យ បច្ចេកទេសផ្សេងៗទៀត រួមទាំងការសំអាតថែទាំ បន្ទាប់ពីប្រើប្រាស់រួចផងដែរ៕