ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងលោកស្រី ចម និម្មល ជួបនាយកប្រតិបត្តិក្រុមហ៊ុន Carlsberg Group ជជែកលើការវិនិយោគ
20-01-2026 21:58
(ដាវ៉ូស, ស្វីស)៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Carlsberg Group លោក Jacob Aarup-Andersen នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។
ជំនួបនេះ បានពិភាក្សាអំពីការជំរុញការប្រកួតប្រជែងដោយស្មើភាព សកម្មភាពពាណិជ្ជកម្មរបស់ក្រុមហ៊ុន និងកាលានុវត្តភាពសម្រាប់ការបណ្តាក់ទុនរបស់ក្រុមហ៊ុនបន្ថែមទៀតនៅកម្ពុជា។
Carlsberg Group ជាក្រុមហ៊ុនស្រាបៀ និងភេសជ្ជៈដ៏ល្បាញល្បីលើពិភពលោក ហើយបានធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជាតាំងពីដើមទសវត្សរ៍ឆ្នាំ១៩៦០៕








