ទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសកាណាដា ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស
21-01-2026 10:30
(ស្វីស)៖ សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស (វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចអន្តរជាតិ) និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក Maninder Sidhu រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសកាណាដា ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស។
ជំនួបនេះ បានផ្ដោតលើការពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងទូលំទូលាយ និងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) និងវឌ្ឍនភាពនៃការត្រៀមលក្ខណៈ សម្រាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ក្នុងគោលដៅសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការត្រួសត្រាយផ្លូវសម្រាប់ពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ និងការពង្រឹងទំនាក់ទំនងការទូតពហុភាគីនៅលើឆាកអន្តរជាតិ៕








