* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទេសរដ្ឋមន្ត្រី អ៉ី ឈាន ប្រគល់ម៉ូតូថ្មីចំនួន៨គ្រឿង ជូនសមត្ថកិច្ចក្នុងខេត្តប៉ៃលិន ដើម្បីចុះល្បាត ធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពមូលដ្ឋាន

21-01-2026 12:31

(ប៉ៃលិន)៖ លោក អ៉ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ម៉ូតូថ្មីចំនួន ៨គ្រឿង ដែលជាការចំណាយ ថវិកាផ្ទាល់របស់លោកផ្តល់ជូនសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការចុះល្បាត ធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពមូលដ្ឋាននៅក្នុងខេត្តប៉ៃលិន។

ទេសរដ្ឋមន្ត្រី អ៉ី ឈាន បានថ្លែងថា ការការពារ និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានពិតជាតម្លៃ និងមានសារៈសំខាន់ ដែលអាចធ្វើឲ្យប្រជាជនមានភាពកក់ក្តៅ និងមើលឃើញថាគ្រប់ៗគ្នាមានុវត្ថិភាព។ មធ្យោបាយនេះនឹងផ្តល់ភាពងាយស្រួលសម្រាប់សមត្ថកិច្ច ក្នុងការបំពេញបេសកកម្ម ចុះល្បាតគ្រប់បានគ្រប់ទីកន្លែង គ្រប់ច្រកល្ហកដោយគ្មានឧបសគ្គ។

ទេសរដ្ឋមន្ត្រី អ៉ី ឈាន បានបន្តថា បច្ចុប្បន្ននេះ ខេត្តប៉ៃលិនរបស់យើងមានការអភិវឌ្ឍន៍ប្រែប្រួល រីកចម្រើនគួរគាត់សម្គាល់ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត លើគ្រប់ផ្នែកគ្រប់វិស័យ ដូច្នេះការចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តសកម្មភាពចុះល្បាត និងត្រួតពិនិត្យជាអចិន្ត្រៃយ៍ ត្រូវធ្វើដូចភ្លៀងរលឹម ក៏ដូចជាការគាត់សម្គាល់នូវមុខសញ្ញានានាដែលបង្កអសន្តិសុខ នៅតាមទីសាធារណៈ ក៏ដូចជានៅគ្រប់មូលដ្ឋាន ព្រមទាំងការបង្ក្រាបឱ្យបានទាន់ពេលវេលា។

ម៉ូតូដែលបានប្រគល់ជូនសមត្ថកិច្ចទាំង ៨គ្រឿង គឺជាប្រភេទម៉ូតូម៉ាក យ៉ាម៉ាហា ភីស៊ី១ ដែលមានកម្លាំង ១២៥សេសេ ដោយក្នុងនោះបានប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន ២គ្រឿង អធិការនគរបាលក្រុងប៉ៃលិន ៣គ្រឿង និងអធិការស្រុកសាលាក្រៅចំនួន ៣គ្រឿង៕