* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាជ្ញាធរខេត្តព្រះវិហារ នាំអំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាលចិន និងសប្បុរសជននានា ចែកជូនប្រជាពលរដ្ឋភៀសសឹក ៧០០គ្រួសារ នៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ស្រុកឆែប

21-01-2026 05:30

(ព្រះវិហារ)៖ អំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាលចិន រួមជាមួយការឧបត្ថម្ភពីសប្បុរសជននានា ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ នាំយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន៧០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន មណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ស្ថិតក្នុងភូមិសង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។

ពិធីចែកអំណោយនេះ ដឹកនាំដោយលោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ និងលោក ឃិត សុធារ៉ា អភិបាលស្រុកឆែប និងជាប្រធានគ្រប់គ្រងមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក គឹម ចាន់បញ្ញា បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដែលកំពុងប្រឈមនឹងការលំបាកក្នុងជីវភាពរស់នៅ ដោយសារតែស្ថានការណ៍អសន្តិសុខ និងវិបត្តិដែលកើតមាននៅតាមព្រំដែន។ លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្តតែងតែគិតគូរ និងយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេសបងប្អូន ជនភៀសសឹក ដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនានា។

ជាមួយគ្នានេះ ក្នុងនាមអភិបាលខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលចិន ដែលបានបង្ហាញពីស្មារតីមនុស្សធម៌ ការយកចិត្តទុកដាក់ និងការគាំទ្រដ៏មានតម្លៃ ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងជួបប្រទះភាពលំបាកដោយសារសង្គ្រាមឈ្លានពានពីកងទ័ពសៀម។

លោកថា ការឧបត្ថម្ភនេះ បានបង្ហាញឲ្យឃើញពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ក្នុងការរួមចំណែកជួយសង្គ្រោះ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅពេលកំពុងជួបវិបត្តិ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលត្រូវបានចែកជូនក្នុងលើកនេះ សម្រាប់ប្រជាពលរដ្ឋភៀសសឹកចំនួន ៧០០ គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានរួមមាន៖ អង្ករ ១ បេ មី ១ កេស ភួយ ១ នំធុង ១ កេស ព្រមទាំងគ្រឿងបរិភោគចាំបាច់ផ្សេងៗ ដូចជា អំបិល ប៊ីចេង ស្ករ ប្រហុក ឆៃប៉ូវ ប្រេងសណ្តែក និងខ្ទឹម ដែលជាការជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ កាត់បន្ថយការចំណាយ និងបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងអំឡុងពេលកំពុងជួបប្រទះការលំបាក៕