* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គិភ័យឆាបឆេះទីតាំងចម្រាញ់ប្រេងមួយកន្លែង ក្នុងស្រុកកំពង់ត្រឡាច

21-01-2026 12:37

(កំពង់ឆ្នាំង)៖ អគ្គិភ័យបានឆាបឆេះទីតាំងចំរាញ់ប្រេងមួយកន្លែងយ៉ាងសន្ធោសន្ធៅនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង តាំងពីម៉ោង ៩៖០០នាទីយប់ថ្ងៃទី២០ ខែមករា រហូតមកដល់ថ្ងៃត្រងទី២១ ខែមករា ឆ្នាំ២០២៦ ក្រុមពន្លត់អគ្គិភ័យទើបអាចគ្រប់គ្រងសភាពការណ៍បាន។

អធិការនគរបាលស្រុកកំពង់ត្រឡាច បានបញ្ជាក់ថា ទីតាំងចម្រាញ់ប្រេងដែលត្រូវបានអគ្គិភ័យឆាបឆេះខាងលើនេះ ស្ថិតក្នុងភូមិសំព័រ៍ ឃុំតាជេស ស្រុកកំពង់ត្រឡាច ត្រូវបានអគ្គិភ័យឆាបឆេះ តាំងពីវេលាម៉ោង ៩៖០០នាទីយប់ថ្ងៃទី២០ ខែមករារហូតមកដល់ម៉ោ ង៩៖០០នាទីព្រឹកថ្ងៃទី២១ ខែមករានេះ ក្រុមមន្ត្រីជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មិនទាន់អាចគ្រប់គ្រងសភាពការណ៍បានទាំងស្រុងនៅឡើយនោះទេ តែអាចថមថយបានខ្លះ។

តែតាមសេចក្តីរាយការណ៍ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់នេះ ការគ្រប់គ្រងអគ្គិភ័យបានទាំងស្រុងហើយ។

អធិការបានបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើនេះ មន្ត្រីជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រើប្រាស់រថយន្តចំនួនជាង១០គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ ស្នងការរដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការរដ្ឋាននគរបាលស្រុកកំពង់ត្រឡាចសរុបចំនួនជិត១០គ្រឿង។

ដោយឡែក រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងទៀត ត្រូវបានបញ្ជូនមកពីនាយកដ្ឋានក្រសួងមហាផ្ទៃ។ ចំណែកសកម្មភាពអន្តរាគមន៍ក្នុងការការពន្លត់អគ្គិភ័យខាងលើនេះផងដែរ គឺបានធ្វើសកម្មភាពពេញមួយយប់ និងបានប្រើប្រាស់ទឹកអស់ ជាច្រើនគ្រឿងដែលក្រុមការងារពន្លត់អគ្គិភ័យមិនអាចរាប់ចំនួនបានឡើយ ដោយសារតែសកម្មភាពនេះ សមត្ថកិច្ចបានប្រឹងប្រែងពេញមួយយប់មកដល់ម៉ោងជាង ៩ព្រឹកថ្ងៃទី២១ ខែមករា សមត្ថកិច្ចពុំទាន់បានសម្រាកនៅឡើយ៕